យុវជនគណបក្ស​ក្រសួងអ.យ.ក
326 subscribers
2.45K photos
243 videos
6 files
1.02K links
Download Telegram
ពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ឆ្នាំ២០២៦

​រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០ Esk២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ សម័យប្រឡង៖ ២៦ មេសា ២០២៦” នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលស្ដីទីនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីពាក់ព័ន្ធ តំណាងសប្បុរសជន លោកគ្រូ អ្នកគ្រូ និងបេក្ខជនសិស្សពូកែទាំងអស់។

​ក្នុងឱកាសដ៏រំភើបរីករាយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះបេក្ខជនទាំងអស់ ជាពិសេសជ័យលាភីទាំង ៦០ រូប (ថ្នាក់ទី៩ ចំនួន ៣០ រូប និងថ្នាក់ទី១២ ចំនួន ៣០ រូប) ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការមកដល់ទីនេះក្នុងនាមជាតំណាងសិស្សពូកែទូទាំងប្រទេស គឺជាជោគជ័យដ៏ធំធេងរួចទៅហើយសម្រាប់ក្មួយៗ ទោះបីជាជាប់ជ័យលាភីឬមិនជាប់ក៏ដោយ ព្រោះការរៀនសូត្រមិនបញ្ចប់ត្រឹមការប្រឡងនេះទេ ប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃដំណើរឆ្ពោះទៅក្លាយជាអ្នកវិទ្យាសាស្ត្រ បញ្ញាវន្ត និងជាអ្នកដឹកនាំនាពេលអនាគត។

​បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលេចពីសារៈសំខាន់នៃកត្តាថែទាំពីមាតាបិតា ចាប់តាំងពីនៅក្នុងផ្ទៃរហូតដល់វ័យ ៣ ឆ្នាំដំបូង ដែលជាដំណាក់កាលមាសនៃវិវត្តន៍ខួរក្បាលឱ្យរីកលូតលាស់ឆាប់រហ័សបំផុត។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការបង្កើតទារកដ្ឋាន និងជំរុញឱ្យកុមារអាយុ ៣ ដល់ ៥ ឆ្នាំ ទទួលបានការអប់រំមត្តេយ្យសិក្សា ដើម្បីធានាបាននូវមូលដ្ឋានគ្រឹះសិក្សាដ៏រឹងមាំពីវ័យក្មេង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់គណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ តម្លាភាព និងផ្ដល់នូវលទ្ធផលដែលអាចទទួលយកបានទាំងអស់គ្នា។

​ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ក្មួយៗជ័យលាភីទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ប្រកបដោយគុណធម៌ និងសីលធម៌ ដែលស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្មួយៗត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិខាងមុខ ដោយសង្ឃឹមថានឹងឃើញវត្តមានជ័យលាភីថ្នាក់ទី៩ ត្រឡប់មកប្រកួតម្ដងទៀតនៅថ្នាក់ទី១២ ក្នុងឆ្នាំ២០២៩ និងសង្ឃឹមថាជ័យលាភីថ្នាក់ទី១២ នឹងទទួលបាន «និទ្ទេស A» គ្រប់ៗគ្នា៕

​គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia

#HCN #DPM#MoEYSNews #NationalExam #MoEYSCambodia #សិស្សពូកែទូទាំងប្រទេស២០២៦ #ជ័យលាភីសិស្សពូកែ
Forwarded from កណ្ដៀរ
Media is too big
VIEW IN TELEGRAM
ផ្កាក្ងោក ក្រុងកែប🌱🍃🍁🍂

#ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | មន្ទីរព័ត៌មានខេត្តកែប
Forwarded from CambodiaMyHome
អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល 🇰🇭

ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

Join CambodiaMyHome
«អ្នកបង្កើតមាតិកាត្រូវចូលរួមបង្កើតវីដេអូមានការអប់រំជាប្រយោជន៍ដល់សង្គម និងបញ្ចៀសការប្រើប្រាស់សកម្មភាពអាសអាភាស ការប្រើពាក្យសម្ដីមិនសមរម្យ»

ប្រសាសន៍លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
ចូលរួមទាំងអស់គ្នា កម្មវិធី "១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់ លើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ" ដែលប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះពេជ្រ និងមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

#HCN #DPM #AmretFunRun #RunReadLearn #១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឹននាក់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ "សីលធម៌ សុជីវធម៌ និងចរិយាធម៌ត្រូវផ្តេីមចេញពីយេីងម្នាក់ៗ ពីព្រោះយេីងគឺជាគំរូដល់ក្មេងជំនាន់ក្រោយ" ❤️🇰🇭

Credit : AMS One-minute

#សីលធម៌ #សុជីវធម៌ #ចរិយាធម៌
Forwarded from UYFC Phnom Penh
🎊អបអរសាទរ ខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួប ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌“ 🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
រាជរដ្ឋាភិបាល កំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦។
1
Forwarded from CambodiaMyHome
សូមអនុមោទនា ថ្ងៃឧបោសថសីល 🌷🙏🏼

ថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦

Join CambodiaMyHome
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ «ដើម្បីឱ្យការកែលម្អសាលារៀន និងប្រព័ន្ធអប់រំជារួមទទួលបានជោគជ័យ គឺចាំបាច់ត្រូវផ្ដោតលើការរួមផ្សំ នៃកត្តាសំខាន់ៗចំនួន៥ រួមមាន៖ (១) ការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល (២) ហេដ្ឋារចនាសម្ព័ន្ធល្អ (៣) ភាពជាអ្នកដឹកនាំរបស់នាយកសាលា (៤) សមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន និង(៥) ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស»

ប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
👍1
គ្រប់ការលំបាក ឬការឈឺចាប់ គឺជាឱកាសសម្រាប់ពង្រឹងខ្លួនយើងឲ្យកាន់តែរឹងមាំ...
3
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា (ថ្មី)