ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី ប្រធានយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា សមាជិកគណៈប្រចាំការ និងជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាកណ្តាល អញ្ជើញដឹកនាំប្រតិភូ និងបេក្ខជនសិស្សពូកែចំនួន ៣០០នាក់ ធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី ប្រធានយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា សមាជិកគណៈប្រចាំការ និងជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាកណ្តាល បានអញ្ជើញដឹកនាំប្រតិភូ និងបេក្ខជនសិស្សពូកែចំនួន ៣០០នាក់ ធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ។ អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ និងបេក្ខជនសិស្សពូកែមកពីរាជធានីខេត្តទាំង២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជានាយិកាអង្គភាពសេនាតេជោ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូ និងសិស្សពូកែទូទាំងប្រទេស ចំនួន៣០០នាក់ ដែលបានចូលមកទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ។ ក្នុងឱកាសនោះ លោកជំទាវបានជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងបានផ្តល់ធាតុចូលសំខាន់អំពីគោលគំនិតនៃការសាងសង់វិមានឈ្នះ ឈ្នះ និងនយោបាយឈ្នះ ឈ្នះ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព ដើម្បីជាគោលគំនិតក្នុងការបន្តកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សិស្សានុសិស្សមានសេចក្តីសោមន្សរីករាយដែលបានរៀនសូត្រអំពីទស្សនទាននៃការកសាងវិមានឈ្នះ ឈ្នះ និងបានយល់ច្បាស់ពិគុណតម្លៃនៃសន្តិភាព ដែលបានមកដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
ក្រុមការងារបដិសណ្ឋារកិច្ចនៃវិមានឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់លោកជំទាវនាយក អង្គភាពសេនាតេជោ បានបន្តធ្វើបទបង្ហាញ ទៅដល់ប្រតិភូសិស្សានុសិស្សអំពីខ្លឹមសារប្រវត្តិសាស្ត្រកម្ពុជា ពិសេសអំពីខ្លឹមសារវិមានឈ្នះ ឈ្នះ និងនយោបាយឈ្នះ ឈ្នះ តាមរយៈចម្លាក់ សិលាចារឹក រូបភាព និងជាពិសេសសារមន្ទីរតេជោសន្តិភាពដែលជាការដាក់បង្ហាញតឹកតាងប្រវត្តិសាស្ត្រ និងវីរៈភាពរបស់ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ។ ក្នុងបទឧទ្ទេសនាមជាគោលគឺបូករួមប្រវត្តិសាស្ត្រ និងដំណើរជាតិកម្ពុជា ជាពិសេសដំណើរសង្គ្រោះជាតិចេញពីខ្មែរក្រហម ផ្សារភ្ជាប់ទៅនឹងជីវិតដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន កាល់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរការការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោដែលបានដាក់ចេញនៅក្នុងអំឡុងដើមឆ្នាំ១៩៩៦។
ក្នុងនាមប្រតិភូរាជធានី ខេត្ត និងសិស្សពូកែឆ្នាំ២០២៦ ទាំងអស់ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តមនាយឧត្តយសេនីយ៍ ណឹម សុវត្ថិ លោកជំទាវ ណឹម សុវត្តី ដែលបានអនុញ្ញាតឱ្យប្រតិភូរាជធានី ខេត្ត និងសិស្សពូកែប្រមាណ ៣០០ នាក់ បានទស្សនកិច្ចនៅវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ។ ទស្សនកិច្ចនេះ មិនត្រឹមតែបង្កលក្ខណៈដល់ប្រតិភូរាជធានី ខេត្ត និងសិស្សពូកែបានជួបជុំមិត្តភក្តិថ្មីៗ ក្នុងវ័យស្រករគ្នា និងជាវេទិកាយុវជនដ៏មានតម្លៃមួយ ដែលមិនអាចបំភ្លេចបានឡើយនៃ ជីវិតពួកគាត់” ប៉ុណ្ណោះទេ ទស្សនកិច្ចនេះ ជាការបង្ក លក្ខណៈដល់ប្រតិភូរាជធានី ខេត្ត និងបេក្ខជនសិស្សពូកែ បានយល់ដឹងកាន់តែច្បាស់អំពីគុណតម្លៃប្រវត្តិសាស្រ្តនៃជាតិ របស់ខ្លួន ដើម្បីបន្តថែរក្សា អភិរក្ស អភិវឌ្ឍជាតិមាតុភូមិ ប្រកបដោយមោទនភាពជាមួយចក្ខុវិស័យដ៏ច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

Forwarded from CambodiaMyHome
សូមអនុមោទនា បុណ្យវិសាខបូជា 🪷🙏🏼✨
ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
Join CambodiaMyHome

ពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០ Esk២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ សម័យប្រឡង៖ ២៦ មេសា ២០២៦” នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលស្ដីទីនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីពាក់ព័ន្ធ តំណាងសប្បុរសជន លោកគ្រូ អ្នកគ្រូ និងបេក្ខជនសិស្សពូកែទាំងអស់។
ក្នុងឱកាសដ៏រំភើបរីករាយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះបេក្ខជនទាំងអស់ ជាពិសេសជ័យលាភីទាំង ៦០ រូប (ថ្នាក់ទី៩ ចំនួន ៣០ រូប និងថ្នាក់ទី១២ ចំនួន ៣០ រូប) ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការមកដល់ទីនេះក្នុងនាមជាតំណាងសិស្សពូកែទូទាំងប្រទេស គឺជាជោគជ័យដ៏ធំធេងរួចទៅហើយសម្រាប់ក្មួយៗ ទោះបីជាជាប់ជ័យលាភីឬមិនជាប់ក៏ដោយ ព្រោះការរៀនសូត្រមិនបញ្ចប់ត្រឹមការប្រឡងនេះទេ ប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃដំណើរឆ្ពោះទៅក្លាយជាអ្នកវិទ្យាសាស្ត្រ បញ្ញាវន្ត និងជាអ្នកដឹកនាំនាពេលអនាគត។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលេចពីសារៈសំខាន់នៃកត្តាថែទាំពីមាតាបិតា ចាប់តាំងពីនៅក្នុងផ្ទៃរហូតដល់វ័យ ៣ ឆ្នាំដំបូង ដែលជាដំណាក់កាលមាសនៃវិវត្តន៍ខួរក្បាលឱ្យរីកលូតលាស់ឆាប់រហ័សបំផុត។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការបង្កើតទារកដ្ឋាន និងជំរុញឱ្យកុមារអាយុ ៣ ដល់ ៥ ឆ្នាំ ទទួលបានការអប់រំមត្តេយ្យសិក្សា ដើម្បីធានាបាននូវមូលដ្ឋានគ្រឹះសិក្សាដ៏រឹងមាំពីវ័យក្មេង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់គណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ តម្លាភាព និងផ្ដល់នូវលទ្ធផលដែលអាចទទួលយកបានទាំងអស់គ្នា។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ក្មួយៗជ័យលាភីទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ប្រកបដោយគុណធម៌ និងសីលធម៌ ដែលស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្មួយៗត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិខាងមុខ ដោយសង្ឃឹមថានឹងឃើញវត្តមានជ័យលាភីថ្នាក់ទី៩ ត្រឡប់មកប្រកួតម្ដងទៀតនៅថ្នាក់ទី១២ ក្នុងឆ្នាំ២០២៩ និងសង្ឃឹមថាជ័យលាភីថ្នាក់ទី១២ នឹងទទួលបាន «និទ្ទេស A» គ្រប់ៗគ្នា៕
គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia
#HCN #DPM #MoEYSNews #NationalExam #MoEYSCambodia #សិស្សពូកែទូទាំងប្រទេស២០២៦ #ជ័យលាភីសិស្សពូកែ