យុវជនគណបក្ស​ក្រសួងអ.យ.ក
326 subscribers
2.45K photos
243 videos
6 files
1.02K links
Download Telegram
Forwarded from កណ្ដៀរ (Eang Sok Seiha)
Media is too big
VIEW IN TELEGRAM
សាលារៀនកម្ពុជា | គ្រូបង្រៀនកម្ពុជា | គោលនយោបាយវិស័យអប់រំកម្ពុជា

គម្រោង LASED III បានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់អគារសិក្សថ្មីនៅភូមិពីរ ឃុំល្អក់ ស្រុកអូរជុំ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់សិស្សានុសិស្ស និងលើកស្ទួយវិស័យអប់រំនៅតាមសហគមន៍មូលដ្ឋាន 🏫👩‍🏫👨‍🏫🎒☀️🇰🇭

📍ភូមិពីរ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី
#គោលនយោបាយដើម្បីសង្គមកិច្ចនិងសេដ្ឋកិច្ច |#ឃុំល្អក់ | #LASEDIII | #ទ្រនំសុភមង្គល #កម្ពុជាអស្ចារ្យ #cambodiaamazing

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

ដោយ: កណ្តៀរ | ២៥រាជធានី-ខេត្ត | ខេត្តរតនគិរី
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»

បណ្តាញសង្គមផ្លូវការ៖ https://spokespersonforstpm.taplink.ws

🌐 Facebook
🌐 X (Twitter)
🌐 YouTube
🌐 Tiktok
🌐 Telegram
🌐 Instagram

Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី
#hunmanet #Cambodia #spstpm #spokespersonforstpm
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
សម្ដេចធិបតី ​បានណែនាំឱ្យអភិបាល​ រាជធានី ខេត្ត និងកម្លាំងមាន​សមត្ថកិច្ច​បន្តបង្ក្រាបករណីក្មេងទំនើងដោយមិនបង្អន់ដៃ និងបានណែនាំឱ្យមានការគិតគូរអំពីការ​ចងកាតព្វកិច្ចរបស់​ឪពុកម្ដាយ ​ដែលមានមុខតំណែង ដោយត្រូវ​ជួយធានា និង​ចូលរួម​អប់រំកូន ហើយក្នុងករណីក្មេងទំនើងបន្តសកម្មភាព​ទំនើង និង​មិនស្ដាប់ការអប់រំ ត្រូវគិតគូរ​ពិចារណាលើមុខតំណែង​របស់​ឪពុកម្ដាយ។

(ថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០២៦)

បណ្តាញសង្គមផ្លូវការ៖ https://spokespersonforstpm.taplink.ws

🌐 Facebook
🌐 X (Twitter)
🌐 YouTube
🌐 Tiktok
🌐 Telegram
🌐 Instagram

Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី
#hunmanet #Cambodia #spstpm #spokespersonforstpm
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
“រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”

ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
កាតព្វកិច្ចយោធា ជាការអប់រំសីលធម៌ វិន័យ ការធ្វើការជាក្រុម និងស្មារតីស្នេហាជាតិដល់យុវជន ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំង និងទទួលបានអាទិភាពខ្ពស់ក្នុងការស្វែងរកការងារ ឬការបណ្តុះបណ្តាលក្រោយបញ្ចប់កាតព្វកិច្ច។
Media is too big
VIEW IN TELEGRAM
សម្ដេចធិបតី៖ សន្តិភាព ជាអ្វីដែលរកបានដោយការលំបាក ហើយពិបាកក្នុងការថែរក្សា។ ក្នុងបរិបទនៃពិភពលោកដែលកំពុងប្រែប្រួល ដើម្បីការពារសន្តិភាពឱ្យបានគង់វង្ស កម្ពុជាត្រូវតែរឹងមាំទាំងក្នុងវិស័យការពារជាតិ និងសេដ្ឋកិច្ចជាតិ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការកសាងធនធានមនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងពេលជាមួយគ្នា។

(ថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០២៦)

Samdech Thipadei: Peace is hard-won and difficult to maintain. In the context of a changing world, ensuring lasting peace requires Cambodia to be strong in both national defence and the national economy, driven by the development of human resources and socio-economic progress.

(26 April 2026)

Unofficial Translation

បណ្តាញសង្គមផ្លូវការ៖ https://spokespersonforstpm.taplink.ws

🌐 Facebook
🌐 X (Twitter)
🌐 YouTube
🌐 Tiktok
🌐 Telegram
🌐 Instagram
Please open Telegram to view this post
VIEW IN TELEGRAM
បុណ្យវិសាខបូជា ប្រារព្ធហេតុ ៣ ប្រការ
-ប្រសូត
-ត្រាស់ដឹង
-បរិនិព្វាន
=============
👉 ថ្ងៃ​ អង្គារ ១២ កើត ខែ វិសាខ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃ ទី ២៨ ខែ មេសា ឆ្នាំ ២០២៦
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
1
Forwarded from CambodiaMyHome
មហាវិថីសម្តេចតេជោ ហ៊ុន សែន

មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ) គឺជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកណ្តាល។ មហាវិថីនេះចាប់ផ្តើមពីមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឆ្ពោះទៅត្រង់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

រូបភាព៖ នាំផ្លូវ

Join CambodiaMyHome
ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី ប្រធានយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា សមាជិកគណៈប្រចាំការ និងជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាកណ្តាល អញ្ជើញដឹកនាំប្រតិភូ និងបេក្ខជនសិស្សពូកែចំនួន ៣០០នាក់ ធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី ប្រធានយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា សមាជិកគណៈប្រចាំការ និងជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាកណ្តាល បានអញ្ជើញដឹកនាំប្រតិភូ និងបេក្ខជនសិស្សពូកែចំនួន ៣០០នាក់ ធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ។ អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ និងបេក្ខជនសិស្សពូកែមកពីរាជធានីខេត្តទាំង២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជានាយិកាអង្គភាពសេនាតេជោ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូ និងសិស្សពូកែទូទាំងប្រទេស ចំនួន៣០០នាក់ ដែលបានចូលមកទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ។ ក្នុងឱកាសនោះ លោកជំទាវបានជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងបានផ្តល់ធាតុចូលសំខាន់អំពីគោលគំនិតនៃការសាងសង់វិមានឈ្នះ ឈ្នះ និងនយោបាយឈ្នះ ឈ្នះ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព ដើម្បីជាគោលគំនិតក្នុងការបន្តកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សិស្សានុសិស្សមានសេចក្តីសោមន្សរីករាយដែលបានរៀនសូត្រអំពីទស្សនទាននៃការកសាងវិមានឈ្នះ ឈ្នះ និងបានយល់ច្បាស់ពិគុណតម្លៃនៃសន្តិភាព ដែលបានមកដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
ក្រុមការងារបដិសណ្ឋារកិច្ចនៃវិមានឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់លោកជំទាវនាយក អង្គភាពសេនាតេជោ បានបន្តធ្វើបទបង្ហាញ ទៅដល់ប្រតិភូសិស្សានុសិស្សអំពីខ្លឹមសារប្រវត្តិសាស្ត្រកម្ពុជា ពិសេសអំពីខ្លឹមសារវិមានឈ្នះ ឈ្នះ និងនយោបាយឈ្នះ ឈ្នះ តាមរយៈចម្លាក់ សិលាចារឹក រូបភាព និងជាពិសេសសារមន្ទីរតេជោសន្តិភាពដែលជាការដាក់បង្ហាញតឹកតាងប្រវត្តិសាស្ត្រ និងវីរៈភាពរបស់ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ។ ក្នុងបទឧទ្ទេសនាមជាគោលគឺបូករួមប្រវត្តិសាស្ត្រ និងដំណើរជាតិកម្ពុជា ជាពិសេសដំណើរសង្គ្រោះជាតិចេញពីខ្មែរក្រហម ផ្សារភ្ជាប់ទៅនឹងជីវិតដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន កាល់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរការការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោដែលបានដាក់ចេញនៅក្នុងអំឡុងដើមឆ្នាំ១៩៩៦។

ក្នុងនាមប្រតិភូរាជធានី ខេត្ត និងសិស្សពូកែឆ្នាំ២០២៦ ទាំងអស់ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តមនាយឧត្តយសេនីយ៍ ណឹម សុវត្ថិ លោកជំទាវ ណឹម សុវត្តី ដែលបានអនុញ្ញាតឱ្យប្រតិភូរាជធានី ខេត្ត និងសិស្សពូកែប្រមាណ ៣០០ នាក់ បានទស្សនកិច្ចនៅវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ។ ទស្សនកិច្ចនេះ មិនត្រឹមតែបង្កលក្ខណៈដល់ប្រតិភូរាជធានី ខេត្ត និងសិស្សពូកែបានជួបជុំមិត្តភក្តិថ្មីៗ ក្នុងវ័យស្រករគ្នា និងជាវេទិកាយុវជនដ៏មានតម្លៃមួយ ដែលមិនអាចបំភ្លេចបានឡើយនៃ ជីវិតពួកគាត់” ប៉ុណ្ណោះទេ ទស្សនកិច្ចនេះ ជាការបង្ក លក្ខណៈដល់ប្រតិភូរាជធានី ខេត្ត និងបេក្ខជនសិស្សពូកែ បានយល់ដឹងកាន់តែច្បាស់អំពីគុណតម្លៃប្រវត្តិសាស្រ្តនៃជាតិ របស់ខ្លួន ដើម្បីបន្តថែរក្សា អភិរក្ស អភិវឌ្ឍជាតិមាតុភូមិ ប្រកបដោយមោទនភាពជាមួយចក្ខុវិស័យដ៏ច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។