យុវជនគណបក្ស​ក្រសួងអ.យ.ក
326 subscribers
2.45K photos
243 videos
6 files
1.02K links
Download Telegram
ទិដ្ឋភាព​នគរសង្រ្កាន្តថ្ងៃទី២​ ថ្ងៃវីរៈវ័នបត​ ដែល​ប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ រួមមានភ្ញៀវជាតិនិងអន្តរជាតិ​ដេីរលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។

រាជធានីភ្នំពេញ​ ថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២៦
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ បានប្រព្រឹត្តិទៅរលូន​ ស្នាមញញឹម​ និងថែរក្សាបានទំនៀមទម្លាប់​ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសេីររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយេីង​ ក្នុងការលេងល្បែង​ប្រជាប្រិយ និងរាំរបាំបុរាណ​ រួមជាមួយនឹងការធ្វេីបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី​តាមផ្ទះ​ វត្តអារាម​ និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

សូមថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត​ ក្រុមការងារថ្នាក់ជាតិ​ ក្រសួង/ស្ថាប័ន​ កងកម្លាំងគ្រប់ប្រភេទ​ ដែលបានចូលរួមប្រចាំការ​ និងបំពេញភារកិច្ចរបស់ខ្លួន​ បម្រេីឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ​ និងភ្ញៀវទេសចរណ៍ទាំងអស់។

ជាមួយគ្នានេះដែរ​ ក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ យុវជនស្ម័គ្រចិត្តទាំងអស់​ រួមទាំងបងប្អូនអ្នកអនាម័យ​បរិស្ថាន​ អ្នកបេីកបរ​ និងក្រុមការងារពាក់ព័ន្ធ​ដែលបានធ្វេីការលះបង់​ ស្ម័គ្រចិត្តចូលរួមបម្រេីការ​ សហការ​ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្ត​នៅរាជធានីភ្នំពេញ​ និងសង្ក្រាន្តទូទាំងប្រទេស​ ក្នុងការលេីកកម្ពស់វប្បធម៌​ ប្រពៃណី​ ថែរក្សាអត្តសញ្ញាណជាតិខ្មែរ​ និងបម្រេីដល់ស្នាមញញឹមមហាគ្រួសារ​ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ​ ជាមួយនឹងជួរមុខជាប់ជានិច្ច​ ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

ក្នុងន័យនេះ​ សូមថ្លែងអំណរគុណផងដែរ​ដល់វីរកងទ័ព​ទាំងអស់​ ដែលនៅកំពុងបន្តឈរជេីងយ៉ាងរឹងមាំតាមតួនាទី​ និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង​ ដេីម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន​ និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ​ផងដែរ​។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ធ្វេីដំណេីរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ​ មុខរបរទាំងអស់​ សូមសមប្រកបដោយសុខសុវត្ថិភាព​ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ​ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី​ ក៏នៅកំពុងបម្រេីសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ​ ដេីម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ​ និងសុខសុវត្ថិភាព។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from កណ្ដៀរ (Eang Sok Seiha)
Media is too big
VIEW IN TELEGRAM
ស្មារតីអភិរក្សអត្តសញ្ញាណជាតិដ៏មានតម្លៃ សាមគ្គីខ្មែរ ថែវប្បធម៌ លើកសមត្ថភាព ឆ្ពោះទៅអនាគតថ្លៃថ្លា!

ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមស្វែងយល់ និងទទួលយកបទពិសោធន៍វប្បធម៌ខ្មែរ។

ផលិតដោយ៖ KiloTRAVEL
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡាសូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការព្យាបាលព្រះរោគដោយវះកាត់ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
Forwarded from MFAIC (Cambodia)-NEWS
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Press Release of the Ministry of Foreign Affairs and International Cooperation
បណ្ដុំវីដេអូ បង្រៀនកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី៦

ថ្នាក់ទី១ ភាសាខ្មែរ៖ https://link.moeys.gov.kh/Grade1khmer
ថ្នាក់ទី១ គណិតវិទ្យា៖ https://link.moeys.gov.kh/Grade1Math
ថ្នាក់ទី២ ភាសាខ្មែរ៖ https://link.moeys.gov.kh/Grade2khmer
ថ្នាក់ទី២ គណិតវិទ្យា៖ https://link.moeys.gov.kh/Grade2Math
ថ្នាក់ទី៣ ភាសាខ្មែរ៖ https://link.moeys.gov.kh/Grade3khmer
ថ្នាក់ទី៣ គណិតវិទ្យា៖ https://link.moeys.gov.kh/Grade3Math
ថ្នាក់ទី៤ ភាសាខ្មែរ៖ https://link.moeys.gov.kh/Grade4khmer
ថ្នាក់ទី៤ គណិតវិទ្យា៖ https://link.moeys.gov.kh/Grade4Math
ថ្នាក់ទី៥ ភាសាខ្មែរ៖ https://link.moeys.gov.kh/Grade5khmer
ថ្នាក់ទី៥ គណិតវិទ្យា៖ https://link.moeys.gov.kh/Grade5Math
ថ្នាក់ទី៦ ភាសាខ្មែរ៖ https://link.moeys.gov.kh/Grade6khmer
ថ្នាក់ទី៦ គណិតវិទ្យា៖ https://link.moeys.gov.kh/Grade6Math

#CDP #MoEYSCambodia #SalaDigital
Forwarded from CambodiaMyHome
សូមអនុមោទនា ថ្ងៃឧបោសថសីល 🌷🙏🏼

ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦

Join CambodiaMyHome
Media is too big
VIEW IN TELEGRAM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបង្កើតការងារ ផ្អែកលើអភិក្រម បរិមាណ និងគុណភាព
This media is not supported in your browser
VIEW IN TELEGRAM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការប្រារព្ធ ទិវាពលកម្មអន្តរជាតិ ១ ឧសភា រៀងរាល់ឆ្នាំ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ បុណ្យការងាររបស់ជាតិ ដើម្បីរំឭកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់ សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត
1