(ឃុំមៀន, ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបានឧបត្ថម្ភថវិកាមួយចំនួនជូនសមាជិកសមាជិកាដែលមានសមាជិកគ្រួសារទទួលមរណភាពចំនួន ១០គ្រួសារ និងសមាជិកាទើបសម្រាលបុត្រចំនួន ១៨នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាជូនអ្នកចូលរួមទាំងអស់ ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងពីប្រពៃណីដ៏ល្អប្រពៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមសុខ រួមទុក្ខ និងមិនទុកឱ្យសមាជិកណាម្នាក់ស្ថិតនៅឯកោឡើយ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំមៀន និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ជូនដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំមៀន ព្រមទាំងបានផ្សព្វផ្សាយអំពីទិសដៅការងារ និងផែនការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់សាខាបក្សទាំងអស់ឱ្យបន្តធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងសមាជិកបក្សតាមភូមិឱ្យបានច្បាស់លាស់ ពង្រឹងការគ្រប់គ្រងសមាជិកឱ្យបានណែន និងលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងបក្សឱ្យកាន់តែរឹងមាំ ដោយប្តេជ្ញាធានាឱ្យបាននូវគោលដៅ «សមាជិកម្នាក់ គឺជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក» ដើម្បីបន្តនាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា និងបន្តបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យកាន់តែរីកចម្រើន៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤3
(កែប)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្ត និងក្រុមការងារគ្រប់ថ្នាក់ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាន-អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/ស្រុក ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំ/សង្កាត់ និងប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ព្រមទាំងសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែបជាច្រើនរូប។
កិច្ចប្រជុំនេះ ធ្វើឡើងទៅតាមរបៀបវារៈដូចខាងក្រោម៖
១. រាយការណ៍បូកសរុបលទ្ធផលការងាររបស់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦
២. បទអន្តរាគមន៍ របស់ក្រុមការងារ ឬគណៈកម្មាធិការគណបក្សក្រុងកែប ក្រុមការងារ ឬគណៈកម្មាធិការគណបក្សស្រុកដំណាក់ចង្អើរ ក្រុមការងារ ឬគណៈកម្មាធិការគណបក្សមូលដ្ឋាន សង្កាត់ព្រៃធំ និងក្រុមការងារ ឬគណៈកម្មាធិការគណបក្សមូលដ្ឋាន ឃុំពងទឹក
៣. អនុសាសន៍ណែនាំ និងផ្ដាំផ្ញើពី លោកជំទាវប្រធានក្រុមការងារ
៤. មតិចូលរួមផ្សេងៗ៕

❤1