លោកជំទាវ ចម និម្មល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆមាសទី២
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិភាក្សាលើទិសដៅការងារសំខាន់ៗ ដែលត្រូវបន្តអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្សនានា ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
កិច្ចប្រជុំបានធ្វើការពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងបានពិភាក្សា និងកំណត់ទិសដៅការងារជាអាទិភាពសម្រាប់ឆមាសទី២ ដោយផ្តោតលើការពង្រឹងការកសាងគណបក្សឱ្យកាន់តែរឹងមាំ លើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចនយោបាយ និងការបម្រើប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវប្រធាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ស្មារតីទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តការងារគណបក្ស និងការសម្រេចបាននូវសមិទ្ធផលនានាកន្លងមក។
ជាមួយគ្នានេះ លោកជំទាវ ក៏បានជំរុញលើកទឹកចិត្តឱ្យគណៈកម្មាធិការគណបក្ស និងសាខាគណបក្សគ្រប់ថ្នាក់ បន្តប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង វិន័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកកសាងគណបក្សឱ្យកាន់តែរឹងមាំ និងបន្តបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM