(ឃុំសំរោង, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ាង ថៃ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំសំរោង បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំសំរោង ចុះរៀបចំដំឡើងស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាភូមិចំនួន ៦ ក្នុងមូលដ្ឋានឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព និងពង្រឹងវត្តមានរបស់គណបក្សនៅកម្រិតមូលដ្ឋានឱ្យកាន់តែរឹងមាំ។
បន្ទាប់ពីសកម្មភាពចុះដំឡើងស្លាកសញ្ញារួចមក ឯកឧត្តមប្រធានក្រុមការងារ បានបន្តអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំសំរោង ដើម្បីពិភាក្សាការងារ និងដាក់ចេញនូវទិសដៅផែនការសកម្មភាពយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ប្រកបដោយភាពជឿជាក់ និងការទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារជាច្រើនរូបរួមមាន៖ ឯកឧត្តម សុខ ដារិទ្ធិ អនុប្រធានក្រុមការងារ លោក ត្រេន វិថុល អនុប្រធានក្រុមការងារ លោក ស៊ិន ហន សមាជិកក្រុមការងារ និង លោក មីត វ៉ាន់នី សមាជិកក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាច្រើនរូប៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
(ឃុំគរ, ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពការងារគណបក្សជាមួយថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកថវិកាឧបត្ថម្ភជូនសមាជិក និងសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទទួលមរណភាពចំនួន ៩គ្រួសារ និងសមាជិកាទើបសម្រាលបុត្រចំនួន ៦នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាសម្រាប់ការជួសជុលផ្លូវលំដោយចាក់ដីក្រហមនៅភូមិម្រេញ និងភូមិស្វាយប៉ិន ឧបត្ថម្ភការរៀបចំឧបករណ៍បញ្ជាអាយកូម ព្រមទាំងឧបត្ថម្ភដល់អ្នកចូលរួមផងដែរ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណបក្សចំពោះសមាជិក និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
បន្ទាប់មក ឯកឧត្តមប្រធានក្រុមការងារ។ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សមូលដ្ឋានឃុំគរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សជាច្រើនរូប។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងឃុំគរ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការងារមូលដ្ឋានដោយប្រកាន់ខ្ជាប់នូវស្មារតីបម្រើប្រជាពលរដ្ឋ ធ្វើអំពើល្អ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លើកកម្ពស់គុណភាពសេវាសាធារណៈ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស ធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកតាមភូមិឱ្យបានត្រឹមត្រូវ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងកសាងកម្លាំងគណបក្សឱ្យកាន់តែរឹងមាំ សំដៅធានាឱ្យបាននូវគោលដៅ «សមាជិកគណបក្ស ១រូប គឺជាសន្លឹកឆ្នោតគាំទ្រគណបក្ស ១សន្លឹក» ដើម្បីរួមចំណែកនាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខ៕

👍1
(ឃុំថ្មពូន, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំថ្មពូន លោក សៅ មុន្នី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មពូន ចុះសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទទួលមរណភាពចំនួន ៥គ្រួសារ និងសមាជិកាទើបឆ្លងទន្លេររចំនួន ២២នាក់។
ជាមួយគ្នានេះ ដើម្បីជាការជួយសម្រាលការលំបាក និងជាការលើកទឹកចិត្ត លោកអនុប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួនដើម្បីផ្តល់ជូនដល់គ្រួសារសមាជិកបក្សដែលទើបទទួលមរណភាព និងសមាជិកាដែលទើបឆ្លងទន្លេរួច ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខ។ កាយវិការនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីមារតី "រួមសុខ រួមទុក្ខ របស់គណបក្សប្រជាជនកម្ពុជា" និងការផ្ដល់នូវភាពកក់ក្តៅ ការយកចិត្តទុកដាក់ ព្រមទាំងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំនៅក្នុង មហាគ្រួសារគណបក្សប្រជាជនកម្ពុជា៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
ជាមួយគ្នានេះ ដើម្បីជាការជួយសម្រាលការលំបាក និងជាការលើកទឹកចិត្ត លោកអនុប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួនដើម្បីផ្តល់ជូនដល់គ្រួសារសមាជិកបក្សដែលទើបទទួលមរណភាព និងសមាជិកាដែលទើបឆ្លងទន្លេរួច ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខ។ កាយវិការនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីមារតី "រួមសុខ រួមទុក្ខ របស់គណបក្សប្រជាជនកម្ពុជា" និងការផ្ដល់នូវភាពកក់ក្តៅ ការយកចិត្តទុកដាក់ ព្រមទាំងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំនៅក្នុង មហាគ្រួសារគណបក្សប្រជាជនកម្ពុជា៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤3
(កែប)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុន ចាន់ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក និងជាតំណាងរបស់ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សំបូរ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកែប ដែលបានទទួលមរណភាព។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ តំណាងក្រុមការងារបានពាំនាំនូវបច្ច័យចូលរួមរំលែកទុក្ខ ដែលជាការគិតគូរ និងយកចិត្តទុកដាក់របស់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ព្រមទាំងបច្ច័យរបស់ លោក ញ៉ កី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអង្កោល លោក សៀ យ៉ូ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិដំណាក់ចង្អើរ រួមទាំងបច្ច័យរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពផងដែរ។
ការអញ្ជើញចូលរួមដោយផ្ទាល់នេះ គឺបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងក្តីអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែនៅរួមសុខ រួមទុក្ខ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ តំណាងក្រុមការងារ បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សំបូរ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕