(ឃុំជ្រៃវៀន, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំជ្រៃវៀន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ឆ្លើយតបនឹងស្មារតី «គណបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ» ក្រុមការងារបាននាំយកនូវការគាំទ្រ និងថវិកាមួយចំនួនចូលរួមចំណែកជួយសម្រាលបន្ទុកដល់គ្រួសារសមាជិកបក្ស ដែលជាស្ត្រីទើបសម្រាលបុត្រ (ឆ្លងទន្លេ) ចំនួន ១១ នាក់ និងគ្រួសារសមាជិក សមាជិកាគណបក្សដែលបានទទួលមរណភាព ចំនួន ១១ គ្រួសារ ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រដល់ក្រុមការងារបក្សភូមិ ឃុំ និងចំណាយផ្សេងៗក្នុងការរៀបចំសកម្មភាពចុះមូលដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សកម្មភាពទាំងនេះ គឺជាការស្តែងចេញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជា តែងតែនៅក្បែរ ផ្តល់ភាពកក់ក្តៅ និងរួមរស់ជាមួយប្រជាពលរដ្ឋជានិច្ច។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ឃុំមៀន, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំមៀន ចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស ក្នុងមូលដ្ឋានឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ៩គ្រួសារ និងស្រ្តីឆ្លងទន្លេចំនួន ១៣នាក់ ព្រមទាំងបានឧបត្ថម្ភនូវអាវមួយចំនួនទៀតជូនក្រុមការងារគណបក្សភូមិ-ឃុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ៩គ្រួសារ និងស្រ្តីឆ្លងទន្លេចំនួន ១៣នាក់ ព្រមទាំងបានឧបត្ថម្ភនូវអាវមួយចំនួនទៀតជូនក្រុមការងារគណបក្សភូមិ-ឃុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍1
(ឃុំសំរោង, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ាង ថៃ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំសំរោង បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំសំរោង ចុះរៀបចំដំឡើងស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាភូមិចំនួន ៦ ក្នុងមូលដ្ឋានឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព និងពង្រឹងវត្តមានរបស់គណបក្សនៅកម្រិតមូលដ្ឋានឱ្យកាន់តែរឹងមាំ។
បន្ទាប់ពីសកម្មភាពចុះដំឡើងស្លាកសញ្ញារួចមក ឯកឧត្តមប្រធានក្រុមការងារ បានបន្តអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំសំរោង ដើម្បីពិភាក្សាការងារ និងដាក់ចេញនូវទិសដៅផែនការសកម្មភាពយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ប្រកបដោយភាពជឿជាក់ និងការទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារជាច្រើនរូបរួមមាន៖ ឯកឧត្តម សុខ ដារិទ្ធិ អនុប្រធានក្រុមការងារ លោក ត្រេន វិថុល អនុប្រធានក្រុមការងារ លោក ស៊ិន ហន សមាជិកក្រុមការងារ និង លោក មីត វ៉ាន់នី សមាជិកក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាច្រើនរូប៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
បន្ទាប់ពីសកម្មភាពចុះដំឡើងស្លាកសញ្ញារួចមក ឯកឧត្តមប្រធានក្រុមការងារ បានបន្តអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំសំរោង ដើម្បីពិភាក្សាការងារ និងដាក់ចេញនូវទិសដៅផែនការសកម្មភាពយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ប្រកបដោយភាពជឿជាក់ និងការទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារជាច្រើនរូបរួមមាន៖ ឯកឧត្តម សុខ ដារិទ្ធិ អនុប្រធានក្រុមការងារ លោក ត្រេន វិថុល អនុប្រធានក្រុមការងារ លោក ស៊ិន ហន សមាជិកក្រុមការងារ និង លោក មីត វ៉ាន់នី សមាជិកក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាច្រើនរូប៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
Please open Telegram to view this post
VIEW IN TELEGRAM
(ឃុំគរ, ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពការងារគណបក្សជាមួយថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកថវិកាឧបត្ថម្ភជូនសមាជិក និងសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទទួលមរណភាពចំនួន ៩គ្រួសារ និងសមាជិកាទើបសម្រាលបុត្រចំនួន ៦នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាសម្រាប់ការជួសជុលផ្លូវលំដោយចាក់ដីក្រហមនៅភូមិម្រេញ និងភូមិស្វាយប៉ិន ឧបត្ថម្ភការរៀបចំឧបករណ៍បញ្ជាអាយកូម ព្រមទាំងឧបត្ថម្ភដល់អ្នកចូលរួមផងដែរ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណបក្សចំពោះសមាជិក និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
បន្ទាប់មក ឯកឧត្តមប្រធានក្រុមការងារ។ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សមូលដ្ឋានឃុំគរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សជាច្រើនរូប។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងឃុំគរ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការងារមូលដ្ឋានដោយប្រកាន់ខ្ជាប់នូវស្មារតីបម្រើប្រជាពលរដ្ឋ ធ្វើអំពើល្អ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លើកកម្ពស់គុណភាពសេវាសាធារណៈ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស ធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកតាមភូមិឱ្យបានត្រឹមត្រូវ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងកសាងកម្លាំងគណបក្សឱ្យកាន់តែរឹងមាំ សំដៅធានាឱ្យបាននូវគោលដៅ «សមាជិកគណបក្ស ១រូប គឺជាសន្លឹកឆ្នោតគាំទ្រគណបក្ស ១សន្លឹក» ដើម្បីរួមចំណែកនាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខ៕