(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ទី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រៃឈរ បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះជួយឃុំ និងគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភរបស់គណបក្សប្រជាជនកម្ពុជា ទៅប្រគល់ជូនស្ត្រីទើបឆ្លងទន្លេចំនួន ៩ នាក់ និងគ្រួសារសពចំនួន ៣ គ្រួសារ ដែលសរុបមានចំនួន ១២ គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាពភ្លាមៗរបស់គ្រួសារនីមួយៗ ដែលបានបង្ហាញឱ្យឃើញនូវការគិតគូរឥតដាច់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
បន្ទាប់ពីនេះ ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំព្រៃឈរ ដើម្បីពិភាក្សា និងផ្សព្វផ្សាយនូវរបៀបវារៈសំខាន់ៗដែលជាទិសដៅយុទ្ធសាស្ត្ររបស់បក្ស។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយនូវសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីតម្រង់ទិសការងារ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងសម្រាប់យុទ្ធនាការខាងមុខ។
ជាមួយគ្នានេះ អង្គប្រជុំបានស្តាប់របាយការណ៍វឌ្ឍនភាពស្តីពីស្ថានភាពទូទៅ និងការងារអភិវឌ្ឍន៍វិស័យនានានៅក្នុងឃុំព្រៃឈរ ព្រមទាំងបានបើកការពិភាក្សាលើគម្រោងផែនការចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ឃុំព្រៃឈរ ឱ្យស្របទៅតាមក្របខ័ណ្ឌពេលវេលា និងធនធានជាក់ស្តែង។
នៅក្នុងមតិផ្តាំផ្ញើ និងបូកសរុបបិទកម្មវិធី ឯកឧត្តមប្រធានក្រុមការងារ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ដែលបានលះបង់កម្លាំងកាយចិត្ត សម្ភារៈ និងពេលវេលាក្នុងការបំពេញភារកិច្ចជូនបក្ស។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានណែនាំឱ្យក្រុមការងារបន្តចុះជាប់មូលដ្ឋាន សួរសុខទុក្ខប្រជាជន និងសមាជិកបក្សដល់ខ្នងផ្ទះ ដើម្បីក្តាប់ឱ្យបានច្បាស់នូវសុខទុក្ខ ក្តីកង្វល់ និងបញ្ហាប្រឈមនានា ព្រមទាំងរួមគ្នាពិនិត្យដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ជាកិច្ចបញ្ចប់ ក្រុមការងារក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កម្លាំងប្រជាការពារភូមិ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋាន និងការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីបង្កបង្កើតនូវបរិយាកាសក្សេមក្សាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ឃុំល្វា, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ឋ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វា បានដឹកនាំក្រុមការងារ បានចុះរៀបចំដាក់ផ្ទាំងរូបភាពថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ចំនួន ៦ ផ្ទាំង នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសាស្ត្រឃុំល្វា ស្រុកព្រៃឈរ។
សកម្មភាពនេះ គឺជាផ្នែកមួយនៃការពង្រឹងការងារផ្សព្វផ្សាយ និងលើកកម្ពស់អត្តសញ្ញាណ ព្រមទាំងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ដោយបានរៀបចំជ្រើសរើសទីតាំងដែលមានភាពលេចធ្លោ និងសមស្រប សម្រាប់ឈានទៅរៀបចំដំឡើងផ្ទាំងប៉ាណូខ្នាតធំ ស្របតាមស្តង់ដារ និងផែនការការងាររបស់គណបក្សនាពេលខាងមុខ។
ជាបន្តបន្ទាប់ ក្រុមការងារគណបក្សនឹងបន្តដំឡើងផ្ទាំងរូបភាព និងសម្ភារផ្សព្វផ្សាយផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ភូមិទាំង ១០ ក្នុងឃុំល្វា ដើម្បីរួមចំណែកពង្រឹងការងារនយោបាយ និងការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្សឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
សកម្មភាពនេះ គឺជាផ្នែកមួយនៃការពង្រឹងការងារផ្សព្វផ្សាយ និងលើកកម្ពស់អត្តសញ្ញាណ ព្រមទាំងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ដោយបានរៀបចំជ្រើសរើសទីតាំងដែលមានភាពលេចធ្លោ និងសមស្រប សម្រាប់ឈានទៅរៀបចំដំឡើងផ្ទាំងប៉ាណូខ្នាតធំ ស្របតាមស្តង់ដារ និងផែនការការងាររបស់គណបក្សនាពេលខាងមុខ។
ជាបន្តបន្ទាប់ ក្រុមការងារគណបក្សនឹងបន្តដំឡើងផ្ទាំងរូបភាព និងសម្ភារផ្សព្វផ្សាយផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ភូមិទាំង ១០ ក្នុងឃុំល្វា ដើម្បីរួមចំណែកពង្រឹងការងារនយោបាយ និងការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្សឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤1
(ឃុំជ្រៃវៀន, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំជ្រៃវៀន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ឆ្លើយតបនឹងស្មារតី «គណបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ» ក្រុមការងារបាននាំយកនូវការគាំទ្រ និងថវិកាមួយចំនួនចូលរួមចំណែកជួយសម្រាលបន្ទុកដល់គ្រួសារសមាជិកបក្ស ដែលជាស្ត្រីទើបសម្រាលបុត្រ (ឆ្លងទន្លេ) ចំនួន ១១ នាក់ និងគ្រួសារសមាជិក សមាជិកាគណបក្សដែលបានទទួលមរណភាព ចំនួន ១១ គ្រួសារ ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រដល់ក្រុមការងារបក្សភូមិ ឃុំ និងចំណាយផ្សេងៗក្នុងការរៀបចំសកម្មភាពចុះមូលដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សកម្មភាពទាំងនេះ គឺជាការស្តែងចេញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជា តែងតែនៅក្បែរ ផ្តល់ភាពកក់ក្តៅ និងរួមរស់ជាមួយប្រជាពលរដ្ឋជានិច្ច។