គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្តដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សមូលដ្ឋានឃុំតុងរ៉ុង នៅឃុំតុងរ៉ុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីនោះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បានបន្តដំណើរចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកសារ៉ុង ក្រមា និងថវិកា ដើម្បីឧបត្ថម្ភជូនដល់ លោកយាយ លោកតា ជនចាស់ជរា និងគ្រួសារមានពិការភាព និងក្រីក្រ ដែលជាសមាជិកបក្សចំនួន ៤នាក់ ដល់លំនៅឋាន ប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់។

លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួនទៀត ជូនដល់សាខាបក្សភូមិទ្រមុខទី១ និងភូមិទ្រមុខទី២ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងមូលដ្ឋាន ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ស្រង៉ែ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដាឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម ចាន់ សុខទី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំស្រង៉ែ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះ ក្នុងមូលដ្ឋានឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមការងារ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាលោកជំទាវប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ ព្រមទាំងបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់៖ ស្ត្រីទើបសម្រាលបុត្រ (លំហែមាតុភាព) ចំនួន ១០គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងគាំទ្រដល់សុខភាពមាតានិងទារក ព្រមទាំងជូនក្រុមការងារគណបក្សមូលដ្ឋានឃុំស្រង៉ែ ដើម្បីជាការលើកទឹកចិត្ត និងបង្កើនស្មារតីសាមគ្គីភាពក្នុងការបន្តបម្រើជាតិនិងប្រជាជន។

សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម ស្របតាមគោលនយោបាយគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាចម្បង៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ទី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រៃឈរ បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះជួយឃុំ និងគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភរបស់គណបក្សប្រជាជនកម្ពុជា ទៅប្រគល់ជូនស្ត្រីទើបឆ្លងទន្លេចំនួន ៩ នាក់ និងគ្រួសារសពចំនួន ៣ គ្រួសារ ដែលសរុបមានចំនួន ១២ គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាពភ្លាមៗរបស់គ្រួសារនីមួយៗ ដែលបានបង្ហាញឱ្យឃើញនូវការគិតគូរឥតដាច់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

បន្ទាប់ពីនេះ ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំព្រៃឈរ ដើម្បីពិភាក្សា និងផ្សព្វផ្សាយនូវរបៀបវារៈសំខាន់ៗដែលជាទិសដៅយុទ្ធសាស្ត្ររបស់បក្ស។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយនូវសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីតម្រង់ទិសការងារ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងសម្រាប់យុទ្ធនាការខាងមុខ។

ជាមួយគ្នានេះ អង្គប្រជុំបានស្តាប់របាយការណ៍វឌ្ឍនភាពស្តីពីស្ថានភាពទូទៅ និងការងារអភិវឌ្ឍន៍វិស័យនានានៅក្នុងឃុំព្រៃឈរ ព្រមទាំងបានបើកការពិភាក្សាលើគម្រោងផែនការចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ឃុំព្រៃឈរ ឱ្យស្របទៅតាមក្របខ័ណ្ឌពេលវេលា និងធនធានជាក់ស្តែង។

នៅក្នុងមតិផ្តាំផ្ញើ និងបូកសរុបបិទកម្មវិធី ឯកឧត្តមប្រធានក្រុមការងារ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ដែលបានលះបង់កម្លាំងកាយចិត្ត សម្ភារៈ និងពេលវេលាក្នុងការបំពេញភារកិច្ចជូនបក្ស។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានណែនាំឱ្យក្រុមការងារបន្តចុះជាប់មូលដ្ឋាន សួរសុខទុក្ខប្រជាជន និងសមាជិកបក្សដល់ខ្នងផ្ទះ ដើម្បីក្តាប់ឱ្យបានច្បាស់នូវសុខទុក្ខ ក្តីកង្វល់ និងបញ្ហាប្រឈមនានា ព្រមទាំងរួមគ្នាពិនិត្យដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

ជាកិច្ចបញ្ចប់ ក្រុមការងារក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កម្លាំងប្រជាការពារភូមិ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋាន និងការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីបង្កបង្កើតនូវបរិយាកាសក្សេមក្សាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ឃុំល្វា, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ឋ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វា បានដឹកនាំក្រុមការងារ បានចុះរៀបចំដាក់ផ្ទាំងរូបភាពថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ចំនួន ៦ ផ្ទាំង នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសាស្ត្រឃុំល្វា ស្រុកព្រៃឈរ។

សកម្មភាពនេះ គឺជាផ្នែកមួយនៃការពង្រឹងការងារផ្សព្វផ្សាយ និងលើកកម្ពស់អត្តសញ្ញាណ ព្រមទាំងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ដោយបានរៀបចំជ្រើសរើសទីតាំងដែលមានភាពលេចធ្លោ និងសមស្រប សម្រាប់ឈានទៅរៀបចំដំឡើងផ្ទាំងប៉ាណូខ្នាតធំ ស្របតាមស្តង់ដារ និងផែនការការងាររបស់គណបក្សនាពេលខាងមុខ។

ជាបន្តបន្ទាប់ ក្រុមការងារគណបក្សនឹងបន្តដំឡើងផ្ទាំងរូបភាព និងសម្ភារផ្សព្វផ្សាយផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ភូមិទាំង ១០ ក្នុងឃុំល្វា ដើម្បីរួមចំណែកពង្រឹងការងារនយោបាយ និងការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្សឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1