គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
662 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំបឹងណាយ បានដឹងនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំបឹងណាយ៣ បន្តចុះបំពេញបេសកកម្មមនុស្សធម៌ សួរសុខទុក្ខប្រជាពលរដ្ឋ និងដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សក្នុងមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ ក្រុមការងារបានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ជនចាស់ជរា និងគ្រួសារមានពិការភាពក្រីក្រដែលជាសមាជិកបក្សចំនួន ១០នាក់ ស្ថិតនៅភូមិត្រពាំងធំ និងភូមិបឹងណាយ ជូនដល់ស្រ្តីទើបសម្រាលបុត្រចំនួន ៥នាក់ នៅភូមិថ្មគោល ព្រមទាំងបានចូលរួមក្នុងពិធីបុណ្យសង្ឃទាន និងប្រគេនបច្ច័យដល់ព្រះសង្ឃដើម្បីលើកទឹកចិត្តជូនលោកយាយដែលកំពុងមានជំងឺធ្ងន់ធ្ងរ ផងដែរ។

នៅរសៀលថ្ងៃដដែល លោកជំទាវប្រធានក្រុមការងារ បានដឹងនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំបឹងណាយ នៅស្នាក់ការគណបក្សឃុំ ដើម្បីដាក់ចេញនូវផែនការសកម្មភាពចុះជួបសមាជិកបក្សផ្ទាល់តាមខ្នងផ្ទះ ក្នុងគោលបំណងក្តាប់ជាប់រាល់កង្វល់ និងសំណូមពរជាក់ស្តែងរបស់ពលរដ្ឋ។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិភាក្សាលើការរៀបចំគ្រោងកញ្ចប់ថវិកាចំណាយឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការត្រៀមលក្ខណៈសរុបឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ ក្នុងស្មារតីប្តេជ្ញាចិត្តបម្រើផលប្រយោជន៍ប្រជាជនគ្រប់កាលៈទេសៈ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្តដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សមូលដ្ឋានឃុំតុងរ៉ុង នៅឃុំតុងរ៉ុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីនោះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បានបន្តដំណើរចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកសារ៉ុង ក្រមា និងថវិកា ដើម្បីឧបត្ថម្ភជូនដល់ លោកយាយ លោកតា ជនចាស់ជរា និងគ្រួសារមានពិការភាព និងក្រីក្រ ដែលជាសមាជិកបក្សចំនួន ៤នាក់ ដល់លំនៅឋាន ប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់។

លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួនទៀត ជូនដល់សាខាបក្សភូមិទ្រមុខទី១ និងភូមិទ្រមុខទី២ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងមូលដ្ឋាន ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ស្រង៉ែ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដាឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម ចាន់ សុខទី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំស្រង៉ែ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះ ក្នុងមូលដ្ឋានឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមការងារ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាលោកជំទាវប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ ព្រមទាំងបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់៖ ស្ត្រីទើបសម្រាលបុត្រ (លំហែមាតុភាព) ចំនួន ១០គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងគាំទ្រដល់សុខភាពមាតានិងទារក ព្រមទាំងជូនក្រុមការងារគណបក្សមូលដ្ឋានឃុំស្រង៉ែ ដើម្បីជាការលើកទឹកចិត្ត និងបង្កើនស្មារតីសាមគ្គីភាពក្នុងការបន្តបម្រើជាតិនិងប្រជាជន។

សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម ស្របតាមគោលនយោបាយគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាចម្បង៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍1