គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
662 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ឃុំតុងរ៉ុង, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចុះលើក និងតម្លើងស្លាកសញ្ញាដែលមានឡូហ្គោគណបក្ស ព្រមទាំងចងបដាពាក្យស្លោក ទង់ជាតិ និងទង់បក្សក្នុងមូលដ្ឋាន ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៦) ប្រកបដោយមោទនភាព និងស្មារតីសាមគ្គីភាព។

ការរៀបចំនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីស្មារតីគាំទ្រយ៉ាងមុតមាំ ភក្តីភាព និងសេចក្តីស្រឡាញ់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំតុងរ៉ុង ព្រមទាំងបង្ហាញពីការត្រៀមលក្ខណៈយ៉ាងល្អិតល្អន់ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមការងារ ឆ្ពោះទៅកាន់ការប្រារព្ធទិវាប្រវត្តិសាស្ត្រដ៏រុងរឿងរបស់គណបក្ស៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2💩1
(ឃុំបឹងណាយ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ យោងតាមការចាត់តាំង លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំបឹងណាយ ក្រុមការងារគណបក្សមូលដ្ឋាន បានបន្តយុទ្ធនាការចុះរៀបចំ និងលើកដំឡើងស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ព្រមទាំងចងបដាពាក្យស្លោកនានា នៅតាមបណ្តាភូមិនានាក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សកម្មភាពដ៏សកម្មនាឱកាសនេះ គឺដើម្បីត្រៀមលក្ខណៈអបអរសាទរយ៉ាងមហោឡារិក ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩Tracker៥១ - ២៨ មិថុនា ២០២៦) ដែលជាគណបក្សនយោបាយចាស់ទុំ និងមានគុណបំណាច់ដ៏ធំធេងបំផុតក្នុងការសង្គ្រោះ ដឹកនាំ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានសន្តិភាពពេញលេញដូចសព្វថ្ងៃ។

ក្រៅពីការលើកកម្ពស់សោភ័ណភាព និងការផ្សព្វផ្សាយសមិទ្ធផលបក្ស ក្រុមការងារក៏បានឆ្លៀតឱកាសចុះសួរសុខទុក្ខ សំណេះសំណាលជាលក្ខណៈគ្រួសារជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសាមគ្គីភាព និងបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្វេឡើង ស្របតាមទិសដៅ «គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ»៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
💩1