គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(កែប)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្ត និងក្រុមការងារគ្រប់ថ្នាក់ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាន-អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/ស្រុក ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំ/សង្កាត់ និងប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ព្រមទាំងសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែបជាច្រើនរូប។

កិច្ចប្រជុំនេះ ធ្វើឡើងទៅតាមរបៀបវារៈដូចខាងក្រោម៖
១. រាយការណ៍បូកសរុបលទ្ធផលការងាររបស់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦
២. បទអន្តរាគមន៍ របស់ក្រុមការងារ ឬគណៈកម្មាធិការគណបក្សក្រុងកែប ក្រុមការងារ ឬគណៈកម្មាធិការគណបក្សស្រុកដំណាក់ចង្អើរ ក្រុមការងារ ឬគណៈកម្មាធិការគណបក្សមូលដ្ឋាន សង្កាត់ព្រៃធំ និងក្រុមការងារ ឬគណៈកម្មាធិការគណបក្សមូលដ្ឋាន ឃុំពងទឹក
៣. អនុសាសន៍ណែនាំ និងផ្ដាំផ្ញើពី លោកជំទាវប្រធានក្រុមការងារ
៤. មតិចូលរួមផ្សេងៗ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
1
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥

#គណបក្សប្រជាជនកម្ពុជា #CPP
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

Connect with Samdech Hun Sen :
🗳Facebook
️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
Please open Telegram to view this post
VIEW IN TELEGRAM
4
លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកព្រៃឈរប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
...
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកព្រៃឈរប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង១៥ ជាច្រើនរូប។

កិច្ចប្រជុំនេះ ធ្វើឡើងនៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទៅតាមរបៀបវារៈដូចខាងក្រោម៖
១. អានសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សអបអសាទរខួបទី៧៥ (២៨ មិថុនា១៩៥១-២៨ មិថុនា ២០២៦) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
២. អានរបាយការណ៍បូកសរុបការងារគណបក្សស្រុកព្រៃឈរ ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត
៣. អនុសាសន៍ណែនាំ និងផ្ដាំផ្ញើពី លោកជំទាវប្រធានក្រុមការងារ
៤. មតិចូលរួមផ្សេងៗ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM