គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ឃុំអង្កោល, ខេត្តកែប)៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអង្កោល ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុក ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឆាង ឆៃ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក ហ៊ួរ មិថុនា និងលោកស្រី គឹម ចន្នី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំ និងភូមិទាំង ១១ សរុបចំនួន ៧៣នាក់។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានកិត្តិយសក្រុមការងារ និងលោកជំទាវប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ដោយសេចក្តីនឹករលឹក។

បន្ទាប់ពីបានស្តាប់ការអានរបាយការណ៍ពីអនុប្រធានក្រុមការងារ និងមតិគាំទ្រពីតំណាងក្រុមការងារឃុំទាំងពីររួចមក ឯកឧត្តម ហូ ស៊ីវយ៉ុង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនានាដែលគណបក្សស្រុកសម្រេចបានក្នុងឆមាសទី១ នេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមប្រធាន បានដាក់ចេញនូវទិសដៅការងារចលនាយ៉ាងម៉ឺងម៉ាត់ រួមមាន៖ ការបន្តចុះមូលដ្ឋាន និងចិញ្ចឹមចលនាជាប្រចាំ, ការពង្រឹងនិងពង្រីកសមាជិកបក្ស, ការជំរុញផ្សព្វផ្សាយប្រជាពលរដ្ឋមកធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ សំដៅដោះស្រាយសំណូមពរនិងបញ្ហាប្រឈមជូនប្រជាពលរដ្ឋទាន់ពេលវេលា។ បន្ថែមលើនេះ ក្រុមការងារបានសង្កត់ធ្ងន់លើការត្រៀមរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ និងការរំលឹកពីលក្ខណៈសម្បត្តិស្របច្បាប់របស់បេក្ខជនឈរឈ្មោះផងដែរ។

ជាមួយគ្នានេះ អង្គប្រជុំបានបង្ហាញនូវជំហរក្នុងការបន្តគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកសន្តិវិធី និងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិ។ ភ្លាមៗបន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធាន ក៏បានបន្តដឹកនាំក្រុមការងារចុះអញ្ជើញជាអធិបតីក្នុងការដំឡើងស្លាកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ២ផ្ទាំង នៅទីតាំងយុទ្ធសាស្ត្រក្នុងឃុំអង្កោល ដើម្បីបង្កើនការផ្សព្វផ្សាយ និងបង្ហាញពីវត្តមានដ៏រឹងមាំរបស់គណបក្សនៅក្នុងដួងចិត្តប្រជាពលរដ្ឋមូលដ្ឋាន៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ឃុំគរ, ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានសមាជិកគ្រួសារទទួលមរណភាពចំនួន ៤គ្រួសារ និងសមាជិកាទើបសម្រាលបុត្រចំនួន ៦នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាជូនអ្នកចូលរួម ដោយបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការរួមសុខរួមទុក្ខរបស់គណបក្សជាមួយប្រជាជនគ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំគរ និងបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំគរ ព្រមទាំងបានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងផែនការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់សាខាបក្សទាំង១០ ឱ្យបន្តធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងសមាជិកបក្សតាមភូមិឱ្យបានច្បាស់លាស់ ពង្រឹងការគ្រប់គ្រងសមាជិកឱ្យបានណែន បង្កើនសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងការផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោយប្តេជ្ញាធានាឱ្យបានថា «សមាជិកម្នាក់ គឺជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក» ដើម្បីបន្តនាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ក្រុងកែប)៖ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សក្រុង និងក្រុមការងារគ្រប់ថ្នាក់ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅអនុវត្តការងារបន្ត ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានក្រុងកែប សរុបចំនួន ៧៤នាក់ (ស្រី ១១នាក់)។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ជូនចំពោះអង្គប្រជុំទាំងមូល។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារដែលអានដោយ លោក ឃន វុទ្ធី ប្រធានគណៈកម្មាធិការគណបក្សក្រុងកែប និងមតិចូលរួមពី ឯកឧត្តម ទិត្យ ឫទ្ធីពល ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរក្រសា ព្រមទាំងមតិឯកភាពពីតំណាងក្រុមការងារសង្កាត់ទាំង៣ រួចមក ឯកឧត្តម ហូ ស៊ីវយ៉ុង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដ៏ឆ្នើមដែលគណបក្សក្រុងសម្រេចបាន។

ជាមួយគ្នានេះ ឯកឧត្តមប្រធានបានដាក់ចេញនូវទិសដៅការងារចម្បងៗ រួមមាន៖ បន្តចុះមូលដ្ឋានចិញ្ចឹមចលនាជាប្រចាំ, ពង្រឹងនិងពង្រីកសមាជិកបក្ស, ជម្រុញការធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារបម្រើសេវាសាធារណៈ (សេវាតម្រូវការ និងសេវាសំណូមពរ) ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ត្រឹមត្រូវ និងមានតម្លាភាពខ្ពស់ ស្របតាមគោលនយោបាយគិតគូរពីសុខទុក្ខរបស់ប្រជាជនជាចម្បង។

ទន្ទឹមនឹងនេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ ដោយបានក្រើនរំលឹកយ៉ាងហ្មត់ចត់អំពីលក្ខណៈសម្បត្តិស្របច្បាប់របស់បេក្ខជន។ លើសពីនេះ អង្គប្រជុំទាំងមូលបានសម្តែងនូវស្មារតីប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងការបន្តគាំទ្រ និងជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិជាទីស្នេហាឱ្យបានគង់វង្សជានិរន្តរ៍៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
2