(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំបឹងណាយ បានដឹកនាំក្រុមការងារគណបក្សមូលដ្ឋាន រួមមានសមាជិក សមាជិកា មកពីថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់ឃុំ និងសាខាបក្សភូមិ សរុបចំនួន ៥៤នាក់ (ស្រី ៩នាក់) ចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយលោកតា លោកយាយ ចាស់ជរា និងបងប្អូនជនមានពិការភាព ចំនួន ១០នាក់ ដែលកំពុងរស់នៅក្នុងភូមិវត្តចាស់ ភូមិថ្មគោល និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សកម្មភាពមនុស្សធម៌ និងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាវប្បធម៌ដ៏ល្អប្រពៃ និងជាគោលការណ៍គ្រឹះមិនអាចខ្វះបានរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ និងសហការី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាលោកជំទាវប្រធានក្រុមការងារគណបក្សស្រុកព្រៃឈរ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពជូនដល់៖
- លោកតា លោកយាយ ចាស់ជរា និងបងប្អូនមានពិការភាព
- កម្លាំងប្រជាការពារភូមិ ដែលលះបង់កម្លាំងកាយចិត្តការពារសន្តិសុខមូលដ្ឋាន
- ក្រុមការងារបក្សមូលដ្ឋានឃុំបឹងណាយ ដើម្បីជាការលើកទឹកចិត្តក្នុងការបន្តបម្រើប្រជាជន។
«គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង!»
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤1
(ស្រង៉ែ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមការចាត់តាំងរបស់ ឯកឧត្តម ចាន់ សុខទី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំស្រង៉ែ, ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះ ក្នុងមូលដ្ឋានឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម ស្របតាមគោលនយោបាយគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាចម្បង។
ក្នុងឱកាសនោះ ក្រុមការងារ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាលោកជំទាវប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ ព្រមទាំងបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់៖ ស្ត្រីទើបសម្រាលបុត្រ (លំហែមាតុភាព) ចំនួន ១០គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងគាំទ្រដល់សុខភាពមាតានិងទារក ព្រមទាំងជូនក្រុមការងារគណបក្សមូលដ្ឋានឃុំស្រង៉ែ ដើម្បីជាការលើកទឹកចិត្ត និងបង្កើនស្មារតីសាមគ្គីភាពក្នុងការបន្តបម្រើជាតិនិងប្រជាជន៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម ស្របតាមគោលនយោបាយគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាចម្បង។
ក្នុងឱកាសនោះ ក្រុមការងារ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាលោកជំទាវប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ ព្រមទាំងបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់៖ ស្ត្រីទើបសម្រាលបុត្រ (លំហែមាតុភាព) ចំនួន ១០គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងគាំទ្រដល់សុខភាពមាតានិងទារក ព្រមទាំងជូនក្រុមការងារគណបក្សមូលដ្ឋានឃុំស្រង៉ែ ដើម្បីជាការលើកទឹកចិត្ត និងបង្កើនស្មារតីសាមគ្គីភាពក្នុងការបន្តបម្រើជាតិនិងប្រជាជន៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
Please open Telegram to view this post
VIEW IN TELEGRAM
❤1
(ឃុំជ្រៃវៀន, ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនសមាជិក សមាជិកាគណបក្សមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានពាំនាំនូវការនឹករលឹក និងការគិតគូរពីសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិក សមាជិកា ដែលមានសមាជិកគ្រួសារទើបទទួលមរណភាព ចំនួន ៦នាក់; សមាជិកា ដែលទើបសម្រាលបុត្រ (ឆ្លងទន្លេ) ចំនួន ៩នាក់; ឧបត្ថម្ភថវិកាគាំទ្រដល់ក្រុមការងារគណបក្សឃុំ, កម្លាំងប្រជាការពារភូមិ និងការរៀបចំកម្មវិធីសំណេះសំណាលទាំងមូល។
បន្ទាប់ពីជំនួបសំណេះសំណាល ឯកឧត្តមប្រធានក្រុមការងារ បានបន្តដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារគណបក្សមូលដ្ឋានឃុំជ្រៃវៀន ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយសេចក្ដីនឹករលឹកពីសំណាក់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកព្រៃឈរ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជ្រៃវៀន ដោយសេចក្តីនឹករលឹក។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានដាក់ចេញនូវទិសដៅការងារដែលត្រូវអនុវត្តបន្ត និងបានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃផែនការយុទ្ធសាស្ត្រឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបានផ្ដល់ការណែនាំគន្លឹះចំនួន ៣ ដល់សាខាបក្សទាំង ១៨ រួមមាន៖
១. ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងសមាជិកបក្សតាមភូមិឱ្យបានច្បាស់លាស់ និងហ្មត់ចត់។
២. ត្រូវពង្រឹងការគ្រប់គ្រង និងក្ដាប់ឱ្យបានណែននូវរាល់សមាជិកបក្សនៅក្នុងមូលដ្ឋាន។
៣. ត្រូវរួមគ្នាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សឱ្យកាន់តែរឹងមាំ ដើម្បីធានាឱ្យបាននូវគោលការណ៍ «សមាជិកបក្ស ១រូប គឺជារលកសំឡេងគាំទ្រគណបក្ស ១សន្លឹក» សំដៅដណ្ដើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាឱ្យបានលើសលុប៕