គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម តារាឫទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសូរសែន្យ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសូរសែន្យ ជួបសំណេះសំណាល សួរសុខទុក្ខ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំសូរសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បាននាំយកថវិកាមួយចំនួនដើម្បីឧបត្ថម្ភជូនសមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបតែឆ្លងទន្លេ និងទទួលមរណភាពចំនួន ១០នាក់ និងឧបត្ថម្ភថវិកាមួយចំនួនទៀតជូនមន្ត្រីប្រចាំស្នាក់ការគណបក្ស គណៈកម្មាធិការគណបក្សឃុំ និងកំលាំងការពារ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់សាងសង់ស្ពានឆ្លងប្រឡាយ ២កន្លែង ក្នុងមូលដ្ឋានឃុំសូរសែន ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
5
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបចំដំឡើងស្លាកគណបក្សប្រជាជនកម្ពុជាតាមបណ្តាភូមិនានាក្នុងមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីត្រៀមអបអរសាទរខួបលើកទី៧៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

សកម្មភាពនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការគាំទ្រយ៉ាងរឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់របស់សមាជិក សមាជិកា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានប្រវត្តិតស៊ូក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ការពារសន្តិភាព កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសរក្សាបាននូវស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
6
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំបឹងណាយ បានដឹកនាំក្រុមការងារគណបក្សមូលដ្ឋាន រួមមានសមាជិក សមាជិកា មកពីថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់ឃុំ និងសាខាបក្សភូមិ សរុបចំនួន ៥៤នាក់ (ស្រី ៩នាក់) ចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយលោកតា លោកយាយ ចាស់ជរា និងបងប្អូនជនមានពិការភាព ចំនួន ១០នាក់ ដែលកំពុងរស់នៅក្នុងភូមិវត្តចាស់ ភូមិថ្មគោល និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សកម្មភាពមនុស្សធម៌ និងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាវប្បធម៌ដ៏ល្អប្រពៃ និងជាគោលការណ៍គ្រឹះមិនអាចខ្វះបានរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ និងសហការី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាលោកជំទាវប្រធានក្រុមការងារគណបក្សស្រុកព្រៃឈរ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពជូនដល់៖
- លោកតា លោកយាយ ចាស់ជរា និងបងប្អូនមានពិការភាព
- កម្លាំងប្រជាការពារភូមិ ដែលលះបង់កម្លាំងកាយចិត្តការពារសន្តិសុខមូលដ្ឋាន
- ក្រុមការងារបក្សមូលដ្ឋានឃុំបឹងណាយ ដើម្បីជាការលើកទឹកចិត្តក្នុងការបន្តបម្រើប្រជាជន។

«គណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង!»
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1