គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(សង្កាត់អូរក្រសារ) នៅរសៀលថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ទិត រិទ្ធីពល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសេម្រស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ នៅស្នាក់ការគណបក្សសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនស្ត្រីសម្រាលកូនចំនួន២២នាក់ នៅភូមិដំណាក់ចំបក់ចំនួន១១នាក់ និងភូមិអូរក្រសារ ១១នាក់។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
6
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតុងរ៉ុង ចូលរួមកិច្ចប្រជុំឆមាសទី១ របស់គណបក្សឃុំ និងពិភាក្សាលើទិសដៅការងារបន្ត នៅស្នាក់ការគណបក្សឃុំតុងរ៉ុង ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងសាខាគណបក្សចំណុះឃុំ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចប្រជុំត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រព្រឹត្តទៅនៅស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត សាវឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត។ អង្គប្រជុំបានផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី ក៏ដូចជាវិធីសាស្ត្រក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ ស្របតាមគោលការណ៍ និងបទបញ្ជារបស់គណបក្ស។

ជាមួយគ្នានេះ លោក លី ម៉េងហុន ប្រធានគណបក្សមូលដ្ឋានឃុំ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននៅមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បានឧបត្ថម្ភដល់សមាជិកគណបក្សដែលសម្រាលកូនចំនួន ៦នាក់ គ្រួសារសមាជិកគណបក្សទទួលមរណភាពចំនួន ១គ្រួសារ មន្ត្រីស្នាក់ការ និងមន្ត្រីប្រចាំការស្នាក់ការចំនួន ២នាក់ ព្រមទាំងបានផ្តល់សម្ភារៈប្រើប្រាស់សម្រាប់ស្នាក់ការគណបក្សឃុំ រួមមាន តុចំនួន ១ ទូដាក់ឯកសារចំនួន ១ និងកៅអីចំនួន ២។ លើសពីនេះ ក្រុមការងារក៏បានឧបត្ថម្ភអាហារសម្រន់ និងចូលរួមជាមួយប្រជាពលរដ្ឋក្នុងការកសាងផ្លូវមួយខ្សែ ប្រវែង ៣០០ម៉ែត្រ ដើម្បីលើកកម្ពស់ការតភ្ជាប់ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ផងដែរ។

គណបក្សប្រជាជនកម្ពុជា បន្តឈរជាប់ជាមួយប្រជាជន បម្រើប្រជាជន និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមបាវចនា «មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់»។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
2
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងបំពេញបេសកកម្មការងារគណបក្សនៅមូលដ្ឋានឃុំបឹងណាយ ដោយផ្តោតលើការពង្រឹងការងារចាត់តាំងគណបក្ស និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ និងក្រុមការងារ បានអនុវត្តសកម្មភាពសំខាន់ៗរួមមាន៖
- ផ្តល់ថវិកាឧបត្ថម្ភជូនស្ត្រីសម្រាលកូនចំនួន ១៣នាក់ ដែលរស់នៅក្នុងភូមិវត្តចាស់ និងភូមិប្រវ៉ាស់ ដើម្បីចូលរួមសម្រាលបន្ទុកជីវភាពគ្រួសារ និងលើកទឹកចិត្តដល់សមាជិកគណបក្សនៅមូលដ្ឋាន។
- ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព្រមទាំងណែនាំអំពីទិសដៅការងារ និងភារកិច្ចសំខាន់ៗ ដើម្បីធានាការអនុវត្តឱ្យបានជោគជ័យតាមផែនការរបស់គណបក្ស។
- ពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញទិសដៅ និងផែនការបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ សំដៅបង្កើនប្រសិទ្ធភាពការងារនៅគ្រប់លំដាប់ថ្នាក់។

កិច្ចប្រជុំ និងសកម្មភាពការងារនេះ មានការចូលរួមពីក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់ឃុំ និងសាខាគណបក្សភូមិទាំង ១៧ភូមិ ជាច្រើនរូប។

ជាមួយគ្នានេះ លោកជំទាវប្រធានក្រុមការងារ និងក្រុមការងារក៏បានចូលរួមឧបត្ថម្ភថវិកាសម្រាប់សកម្មភាពសង្គម និងការអភិវឌ្ឍមូលដ្ឋាន រួមមាន ការជួយឧបត្ថម្ភស្ត្រីសម្រាលកូន ការចូលរួមដាក់លូក្នុងភូមិឈើបាក់ និងការរៀបចំអាហារសម្រន់សម្រាប់អង្គប្រជុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
4
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម តារាឫទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសូរសែន្យ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសូរសែន្យ ជួបសំណេះសំណាល សួរសុខទុក្ខ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំសូរសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បាននាំយកថវិកាមួយចំនួនដើម្បីឧបត្ថម្ភជូនសមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបតែឆ្លងទន្លេ និងទទួលមរណភាពចំនួន ១០នាក់ និងឧបត្ថម្ភថវិកាមួយចំនួនទៀតជូនមន្ត្រីប្រចាំស្នាក់ការគណបក្ស គណៈកម្មាធិការគណបក្សឃុំ និងកំលាំងការពារ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់សាងសង់ស្ពានឆ្លងប្រឡាយ ២កន្លែង ក្នុងមូលដ្ឋានឃុំសូរសែន ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
5
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបចំដំឡើងស្លាកគណបក្សប្រជាជនកម្ពុជាតាមបណ្តាភូមិនានាក្នុងមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីត្រៀមអបអរសាទរខួបលើកទី៧៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

សកម្មភាពនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការគាំទ្រយ៉ាងរឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់របស់សមាជិក សមាជិកា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានប្រវត្តិតស៊ូក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ការពារសន្តិភាព កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសរក្សាបាននូវស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
6