គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ក្រុងកែប)៖ នារសៀល ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាក្រុងកែប ប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារចុះមូលដ្ឋានក្រុងកែបចំនួន ៧៥នាក់។

ក្នុងឱកាសនេះ អង្គប្រជុំបានរាយការណ៍អំពីសេចក្តីព្រាងលទ្ធផលការងារគណបក្សប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែឧសភា ខាងមុខនេះ ព្រមទាំងបានផ្សព្វផ្សាយនូវសេចក្តីសម្រេចស្តីពីផែនការរូមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ផងដែរ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនដើម្បីឧបត្ថម្ភជូនចាស់ជរា ជនពិការ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៦នាក់ ស្ថិតនៅភូមិត្រពាំងអញ្ចាញ និងភូមិក្បាលដំរី ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីនោះ លោកជំទាវប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តនៅខែបន្ទាប់ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅស្នាក់ការគណបក្សឃុំបឹងណាយ និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ លោក លោកស្រីក្រុមការងារថ្នាក់ស្រុក គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិទាំង១៧ ស្មៀនឃុំ-ជំនួយការរដ្ឋបាល និងក្រុមប្រជាការពារភូមិ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋាន គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ សាខាបក្សអនុវិទ្យាល័យ និងសាខាបក្សសាលាបឋមសិក្សា ជាច្រើនរូប។

ក្នុងឱកាសនោះ អង្គប្រជុំបានផ្សព្វផ្សាយឯកសារជំនួយស្មារតី លើចំណុចសំខាន់មួយចំនួន នៃសភាពការណ៍ខែមេសា របស់គណៈឃោសនាអប់រំ ព្រមទាំងលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្មីៗនេះ។

បន្ថែមពីនេះ អង្គប្រជុំបានលើកឡើងអំពីផែនការសកម្មភាពដើម្បីត្រៀមរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដោយសង្កត់ធ្ងន់លើដំណាក់កាលទី១ នៃដំណើរការបោះឆ្នោត ព្រមទាំងបានណែនាំឱ្យសាខាបក្សទាំង១៤ ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងសមាជិកបក្សតាមភូមិឡើងវិញ ពង្រឹងការគ្រប់គ្រងសមាជិកបក្សឱ្យបានណែន ក្តាប់ឱ្យបានសមាជិកដែលកំពុងចំណាកស្រុកក្នុង និងក្រៅប្រទេស ដើម្បីពេលបោះឆ្នោតធានាឱ្យបាន សមាជិក ១រូប គឺជាសម្លេងគាំទ្រគណបក្ស១សន្លឹក។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ៤នាក់ មន្រ្តីស្នាក់ការនិងមន្រ្តីប្រចាំការស្នាក់ការ ព្រមទាំងបានឧបត្ថម្ភការចំណាយ លើការដាក់លូកាត់ថ្នល់ ចំនួន ៧កង់ ក្នុងមូលដ្ឋានឃុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3