គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំថ្មពូន ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំថ្មពូន បានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស ក្នុងមូលដ្ឋានឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការផ្សព្វផ្សាយទិសដៅអាទិភាពទាំង ១០ចំណុច របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្នុងឱកាសដែលសម្តេចជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដើម្បីឱ្យមន្ត្រីគណបក្សទាំងអស់យកចិត្តទុកដាក់ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២៧ និងការបោះឆ្នោតសកលឆ្នាំ២០២៨ ខាងមុខ ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ១៤នាក់ និងឆ្លងទន្លេរចំនួន ២៩នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារគណបក្សឃុំ ប្រជាការពារ និងថវិកាសម្រាប់កម្មវិធីសំណេះសំណាលផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2
(ដំណាក់ចង្អើរ, កែប)៖ នាព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពងទឹក ឯកឧត្តម ហូ ស៊ីយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុក និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ក្រុមការងារចុះមូលដ្ឋានឃុំ និងក្រុមការងារចុះមូលដ្ឋានភូមិទាំង ១១ នៃស្រុកដំណាក់ចង្អើរជាច្រើនរូប។

ក្នុងឱកាសនោះ អង្គប្រជុំបានរាយការណ៍អំពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុក និងទិសដៅអនុវត្តបន្ត ព្រមទាំងបានផ្សព្វផ្សាយនូវសេចក្តីសម្រេចស្តីពីផែនការរូមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ផងដែរ។

ថ្លែងក្នុងអង្គប្រជុំពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំ និងបានដឹកនាំក្រុមការងារ ដើម្បីចូលរួមដំឡើងស្លាកគណបក្សចំនួន ១ផ្ទាំង នៅទីតាំងឆ្នេរអង្កោល ឃុំអង្កោល ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ក្រុងកែប)៖ នារសៀល ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាក្រុងកែប ប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារចុះមូលដ្ឋានក្រុងកែបចំនួន ៧៥នាក់។

ក្នុងឱកាសនេះ អង្គប្រជុំបានរាយការណ៍អំពីសេចក្តីព្រាងលទ្ធផលការងារគណបក្សប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែឧសភា ខាងមុខនេះ ព្រមទាំងបានផ្សព្វផ្សាយនូវសេចក្តីសម្រេចស្តីពីផែនការរូមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ផងដែរ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM