គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
665 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតុងរ៉ុង ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ៧នាក់ និងគ្រួសារដែលមានសមាជិកទើបទទួលមរណភាពចំនួន ១គ្រួសារ ព្រមទាំងមន្ត្រីស្នាក់ការគណបក្សឃុំ ចំនួន ២នាក់ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
2
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តនៅខែបន្ទាប់ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ លោក លោកស្រីក្រុមការងារថ្នាក់ស្រុក គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិទាំង១៧ ស្មៀនឃុំ-ជំនួយការរដ្ឋបាល និងក្រុមប្រជាការពារភូមិ ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ និងក្រុមការងារ បានឧបត្ថមនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ២២នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួន​ទៀតជូនក្រុមការងារគណបក្សមូលដ្ឋានផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំថ្មពូន ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំថ្មពូន បានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស ក្នុងមូលដ្ឋានឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការផ្សព្វផ្សាយទិសដៅអាទិភាពទាំង ១០ចំណុច របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្នុងឱកាសដែលសម្តេចជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដើម្បីឱ្យមន្ត្រីគណបក្សទាំងអស់យកចិត្តទុកដាក់ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២៧ និងការបោះឆ្នោតសកលឆ្នាំ២០២៨ ខាងមុខ ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ១៤នាក់ និងឆ្លងទន្លេរចំនួន ២៩នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារគណបក្សឃុំ ប្រជាការពារ និងថវិកាសម្រាប់កម្មវិធីសំណេះសំណាលផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2