គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
665 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ក្រុងកែប) នៅព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាក្រុងកែប ប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារចុះមូលដ្ឋានក្រុងកែប ជាច្រើនរូប។

ក្នុងឪកាសនេះ អង្គប្រជុំបានរាយការណ៍អំពីសេចក្តីព្រាងលទ្ធផលការងារគណបក្សប្រចាំខែមេសា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែឧសភា ខាងមុខនេះ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ដំណាក់ចង្អើរ, កែប)៖ នារសៀលថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងទិសដៅអនុវត្តបន្ត នៅទីស្នាក់ការគណបក្សស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលកិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ក្រុមការងារចុះមូលដ្ឋានឃុំ និងក្រុមការងារចុះមូលដ្ឋានភូមិទាំង ១១ នៃស្រុកដំណាក់ចង្អើរជាច្រើនរូប។

ក្នុងឪកាសនេះ អង្គប្រជុំបានអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុក និងទិសដៅអនុវត្តបន្ត ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែឧសភា ខាងមុខនេះ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតុងរ៉ុង ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ៧នាក់ និងគ្រួសារដែលមានសមាជិកទើបទទួលមរណភាពចំនួន ១គ្រួសារ ព្រមទាំងមន្ត្រីស្នាក់ការគណបក្សឃុំ ចំនួន ២នាក់ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
2