គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២៦ តាមការចាប់តាំងរបស់ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ្រៃវៀន បានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស ក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ៧នាក់ និងឆ្លងទន្លេរចំនួន ៨នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារគណបក្សឃុំ ប្រជាការពារ និងថវិកាសម្រាប់កម្មវិធីសំណេះសំណាលផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ក្រុងកែប) នៅព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាក្រុងកែប ប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារចុះមូលដ្ឋានក្រុងកែប ជាច្រើនរូប។

ក្នុងឪកាសនេះ អង្គប្រជុំបានរាយការណ៍អំពីសេចក្តីព្រាងលទ្ធផលការងារគណបក្សប្រចាំខែមេសា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែឧសភា ខាងមុខនេះ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ដំណាក់ចង្អើរ, កែប)៖ នារសៀលថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងទិសដៅអនុវត្តបន្ត នៅទីស្នាក់ការគណបក្សស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលកិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ក្រុមការងារចុះមូលដ្ឋានឃុំ និងក្រុមការងារចុះមូលដ្ឋានភូមិទាំង ១១ នៃស្រុកដំណាក់ចង្អើរជាច្រើនរូប។

ក្នុងឪកាសនេះ អង្គប្រជុំបានអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុក និងទិសដៅអនុវត្តបន្ត ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែឧសភា ខាងមុខនេះ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវ ចម និម្មល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតុងរ៉ុង ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ៧នាក់ និងគ្រួសារដែលមានសមាជិកទើបទទួលមរណភាពចំនួន ១គ្រួសារ ព្រមទាំងមន្ត្រីស្នាក់ការគណបក្សឃុំ ចំនួន ២នាក់ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
2