គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
665 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ឯកឧត្តម ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ អញ្ជើញជាគណអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកព្រៃឈរប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត សម្រាប់ខែបន្ទាប់។

កិច្ចប្រជុំប្រចាំខែនេះ ធ្វើឡើងនៅនៅទីស្នាក់ការគណបក្ស ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង១៥ ជាច្រើនរូប។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកជំទាវ ខា ឡេង ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំត្រពាំងព្រះ បានដឹកនាំក្រុមការងារគណបក្សជួយឃុំត្រពាំងព្រះ រួមមាន៖ លោក ស៊ីវ សុខលីន ប្រធានក្រុមការងារថ្នាក់ស្រុក និង លោក វ៉ា ចាន់ហ៊ុច អនុប្រធានក្រុមការងារថ្នាក់ស្រុក និងសមាជិកសមាជិកាគណបក្សឃុំ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកាគណបក្សក្នុងមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាមុំ

ក្នុងឱកាសនោះ លោកជំទាវអនុប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិកគណបក្សដែលជាស្ត្រីសម្រាលកូន ចំនួន ២៩ នាក់ និងគ្រួសារសមាជិកបក្សដែលទទួលមរណៈភាពចំនួន ១២ នាក់ ផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
5👍1
(សង្កាត់អូរក្រសារ)៖ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទិត រិទ្ធីពល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន នៅស្នាក់ការគណបក្សសង្កាត់អូរក្រសារ ក្រុងកែបខេត្តកែប

ឆ្លៀតក្នុងឳកាសនេះ ឯកឧត្តមក៏បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ ចុះពិនិត្យមើលទីតាំងផ្ទាល់សម្រាប់រៀបចំដាក់ស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន ៤កន្លែង ផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM