គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
665 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តាមការចាត់តាំងរបស់ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន លោក ង៉ែត ចេក អនុប្រធានក្រុមការងារ និងសហការី បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ រៀបចំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តនៅខែបន្ទាប់ នៅស្នាក់ការគណបក្សឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកអនុប្រធានក្រុមការងារ និងក្រុមការងារបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខសមាជិកសមាជិកាគណបក្សក្នុងមូលដ្ឋានឃុំគរ ដោយបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនបងប្អូនសមាជិកសមាជិកា ដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ៦នាក់ និងទើបឆ្លងទន្លេ ចំនួន ១នាក់ ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនទៀតជូនដល់ក្រុមការងារគណបក្សមូលដ្ឋាន ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
4
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ឯកឧត្តម ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ អញ្ជើញជាគណអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកព្រៃឈរប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត សម្រាប់ខែបន្ទាប់។

កិច្ចប្រជុំប្រចាំខែនេះ ធ្វើឡើងនៅនៅទីស្នាក់ការគណបក្ស ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង១៥ ជាច្រើនរូប។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកជំទាវ ខា ឡេង ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំត្រពាំងព្រះ បានដឹកនាំក្រុមការងារគណបក្សជួយឃុំត្រពាំងព្រះ រួមមាន៖ លោក ស៊ីវ សុខលីន ប្រធានក្រុមការងារថ្នាក់ស្រុក និង លោក វ៉ា ចាន់ហ៊ុច អនុប្រធានក្រុមការងារថ្នាក់ស្រុក និងសមាជិកសមាជិកាគណបក្សឃុំ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកាគណបក្សក្នុងមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាមុំ

ក្នុងឱកាសនោះ លោកជំទាវអនុប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិកគណបក្សដែលជាស្ត្រីសម្រាលកូន ចំនួន ២៩ នាក់ និងគ្រួសារសមាជិកបក្សដែលទទួលមរណៈភាពចំនួន ១២ នាក់ ផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
5👍1