គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
665 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(កែប)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកែប បានដឹកនាំក្រុមការងារ រួមមាន៖ លោក សុី បាទិត្យ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់កែប និងសហការី ជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកាដែលទើបតែសម្រាលកូនចំនួន ៣គ្រួសារ នៅសង្កាត់កែប ក្រុងកែប។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន និងក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិកាដែលទើបតែសម្រាលកូនទាំងបីគ្រួសារនោះផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
2
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតុងរ៉ុង ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ៤នាក់ គ្រួសារដែលមានសមាជិកទើបទទួលមរណភាពចំនួន ៣គ្រួសារ មន្ត្រីស្នាក់ការគណបក្សឃុំ ចំនួន ២នាក់ ព្រមទាំងបានសំពត់សឹង និងក្រមាជូនមន្ត្រីគណបក្សប្រជាស្ត្រីដើម្បីអបអរទិវានារីអន្តរជាតិ ៨មិនា ផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យទី២២ ខែមីនាឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តនៅខែបន្ទាប់ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ លោក លោកស្រីក្រុមការងារថ្នាក់ស្រុក គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិទាំង១៧ ស្មៀនឃុំ-ជំនួយការរដ្ឋបាល និងក្រុមប្រជាការពារភូមិ ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ និងក្រុមការងារ បានឧបត្ថមនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ២៩នាក់ និងបានចែកជូនវត្ថុអានុស្សាវរីយ៍ដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ និងសាខាបក្សភូមិទាំង១៧ភូមិ ផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1