គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(អូរក្រសារ, កែប)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកែប និង ឯកឧត្តម ទិត រិទ្ធីពល ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរក្រសារ បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរក្រសារ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកាគណបក្សសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ២សព និងស្រ្តីទើបឆ្លងទន្លេចំនួន ៣៥នាក់ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
2
(អូរក្រសារ, កែប)៖ នារសៀលថ្ងៃសៅរ៍ ទី២១ ខែកុម្ភ: ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ឯកឧត្តម ទិត រិទ្ធីពល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម លោក លោកស្រីប្រធាន-អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានសង្កាត់អូរក្រសារ ប្រធាន-អនុប្រធាន និងសមាជិក សមាជិកា ភូមិដំណាក់ចំបក់ និងភូមិអូរក្រសារ ជាច្រើនរូប ផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2
(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រធានក្រុមការងារចុះមូលដ្ឋានឃុំនៃស្រុកព្រៃឈរ ចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្ត្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុច បូរិទ្ធ សមាជិកអចិន្ត្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន គណៈកម្មាធិការគណបក្សខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់ជាច្រើនរូប ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2🙏1