គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តកែប ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចការងារឆ្នាំ២០២៦
...
(កែប)៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តកែប ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចការងារឆ្នាំ២០២៦ ដែលមានវត្តមានរអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកែប ឯកឧត្តម លោកជំទាវ  អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ  និងសង្កាត់ និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក  ឃុំ សង្កាត់ ព្រមទាំងក្រុមការងារសាខាបក្សភូមិ និងសមាជិកពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារគណបក្សខេត្តកែប និងក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលសម្រេចបានក្នុងរយៈពេល ១ ឆ្នាំ២០២៥ កន្លងទៅ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៥ និងទិសដៅភារកិច្ច ឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល ព្រមទាំងទទួលស្តាប់នូវបទអន្តរាគមន៍ និងការចូលរួមមតិយោបល់របស់អង្គប្រជុំផងដែរ អំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ ដំណោះស្រាយ និងការដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៦។
 …
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
🙏1