គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកព្រៃឈរ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
...
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី៣១​ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកព្រៃឈរ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលមានវត្តមានរអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៥, ប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណកម្មាធិការស្រុក-ឃុំ ព្រមទាំងប្រធានសាខាបក្សភូមិជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីបូកសរុបលទ្ធផលការងារគណបក្សស្រុកព្រៃឈរ ដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំ២០២៥ កន្លងទៅ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល ព្រមទាំងទទួលស្តាប់ការចូលរួមមតិយោបល់របស់អង្គប្រជុំអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ ដំណោះស្រាយនានា​ និងដាក់ចេញនូវទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០២៦​ ផងដែរ។
 …
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ១៥៩៩ រូប
...
(ព្រៃឈរ, កំពង់ចាម)៖ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានវត្តមានរអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៥, ប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណកម្មាធិការស្រុក-ឃុំ ប្រធានសាខាបក្សភូមិ ព្រមទាំងសមាជិកគណបក្សថ្មី ចំនួន ១៥៩៩ រូប។

ថ្លែងក្នុងពិធីនេះ លោកជំទាវប្រធានក្រុមការងារ មានប្រសាសន៍ថាឆ្លងកាត់រយៈពេល៤៧ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជាឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់សមាជិក សមាជិកាគណបក្សដែលទើបនឹងចូលថ្មីដូចខាងក្រោម៖ ១.ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់នូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ២.ប្រតិបត្តិឱ្យបានត្រឹមត្រូវនូវកម្មវិធីនយោបាយរបស់គណបក្ស, ជួយផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ, សមិទ្ធផល និងស្នាដៃរបស់គណបក្ស ព្រោះសមាជិកម្នាក់គឺជាឃោសនិកម្នាក់របស់គណបក្ស ៣.ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន, គណបក្ស ផ្អែកលើបរិមាណសមាជិកបក្ស, គុណភាពរបស់សមាជិកបក្ស និងអំពើល្អរបស់សមាជិកបក្សដើម្បីឈ្នះឆ្នោត ៤.ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងទាំងខាងទស្សនៈ គោលជំហរ និងសតិអារម្មណ៍ និងចេះជួយគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន ៥.ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុ ភូមិ ៦.គាំទ្ររាជរដ្ឋាភិបាល, គាំទ្រសម្តេចតេជោ-សម្តេចធិបតី, គាំទ្រលើកទឹកចិត្តវីរៈកងទ័ព, រួមសាមគ្គីគា្ន, ខ្មែររួបរួម ខ្មែរខ្លាំង ខ្មែរឈ្នះ និងទី៧.សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សឈ្នះឆ្នោត និងបានដឹកនាំប្រទេសឆ្ពោះទៅភាពរុងរឿង និងការអភិវឌ្ឍន៍ជារៀងតទៅ។
 …
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
1🙏1