គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(អូរក្រសារ, កែប)៖ នាថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ឯកឧត្តម ទិត រិទ្ធីពល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានសង្កាត់អូរក្រសារ ប្រធាន-អនុប្រធាន និងសមាជិក សមាជិកា ភូមិដំណាក់ចំបក់ និងភូមិអូរក្រសារ ជាច្រើនរូប។

បន្ទាប់ពីនេះ ក្រុមការងារ ក៏បានបន្តជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនជូនស្រ្តីទើបឆ្លងទន្លេ ចំនួន ៣០នាក់ នៅភូមិដំណាក់ចំបក់ និងភូមិអូរក្រសារ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនទៀតជូនគ្រួសារសពចំនួនពីរ ផងដែរ៕
 …
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកព្រៃឈរ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
...
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី៣១​ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកព្រៃឈរ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលមានវត្តមានរអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៥, ប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណកម្មាធិការស្រុក-ឃុំ ព្រមទាំងប្រធានសាខាបក្សភូមិជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីបូកសរុបលទ្ធផលការងារគណបក្សស្រុកព្រៃឈរ ដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំ២០២៥ កន្លងទៅ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល ព្រមទាំងទទួលស្តាប់ការចូលរួមមតិយោបល់របស់អង្គប្រជុំអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ ដំណោះស្រាយនានា​ និងដាក់ចេញនូវទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០២៦​ ផងដែរ។
 …
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM