គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(កែប)៖ នាថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ឯកឧត្តម ទិត រិទ្ធីពល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរក្រសារ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរក្រសារ បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ទឹកត្រី ប្រេងឆា ប៊ីចេង និងសាប៊ូ ជូនដល់គណបក្សមូលដ្ឋានសង្កាត់អូរក្រសារ ដើម្បីទុកចែកជូនជនភៀសសឹក និងគ្រួសារវីរកងទ័ព ដែលឈរជើងនៅជួរមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ជួបសួរសុខទុក្ខ លោក ហ៊ី ស៊ិន មេភូមិដំណាក់ចំបក់ ដែលកំពុងសម្រាក់ព្យាបាលនៅផ្ទះ និងគ្រួសារវីរកងទ័ពឈរជើងជួរមុខ ចំនួន១១គ្រួសារ នៅភូមិអូរក្រសារចំនួន ៧គ្រួសារ និងភូមិដំណាក់ចំបក់ចំនួន ៤គ្រួសារ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បានបន្តចុះទៅពិនិត្យមើលស្នាក់ការគណបក្សភូមិដំណាក់ចំបក់ ដើម្បីរៀបចំជួសជុល និងកែលម្អ ផងដែរ៕
 …
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
🙏1
(ព្រៃឈរ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម រាជ រ៉ា ប្រធានលេខាធិការដ្ឋាននៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកព្រៃឈរ បានអញ្ជើញនាំយកថវិកា និងសាររំលែកមរណទុក្ខរបស់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកព្រៃឈរ ប្រគល់ជូនគ្រួសារសព លោកនាយចំណង់ សឿន សាលី  ជាមន្ត្រីកងរាជអាវុធហត្ថ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានពលីជីវិត កាលពីថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅសមរភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម រាជ រ៉ា បានពាំនាំសាររំលែកមរណទុក្ខរបស់ លោកជំទាវ ចម និម្មល ដោយ លោកជំទាវ ពិតជាមានសេចក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា បន្ទាប់ពីបានទទួលដំណឹងថា លោកនាយចំណង់ សឿន សាលី បានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវ ចម និម្មល សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់វីរកងទ័ព សឿន សាលី ដែលជាការបាត់បង់កូន ស្វាមី និងលោឪពុក ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្ដមចំពោះឪពុកម្តាយ ភរិយា និងកូនៗ ហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហាននៃកងយោធពលខេមរភូមិន្ទ ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព សឿន សាលី សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនេះ រាជ រ៉ា បានប្រគល់សាររំលែកមរណទុក្ខ និងថវិកាមួយចំនួនរបស់ លោកជំទាវ ចម និម្មល ជូនគ្រួសារនៃសពផងដែរ៕
🙏51
អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩ - ២០២៦) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។

រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង។

អរគុណសន្តិភាព !
 …
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
🙏5
(ខេត្តកែប)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែបនិងស្រុកដំណាក់ចង្អើរ បានអញ្ជើញនាំយកថវិការបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងជាអ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកែប ព្រមទាំងថវិកា និងសាររំលែកមរណទុក្ខរបស់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ប្រគល់ជូនគ្រួសារសព លោកអ៊ុំ ទិន បេង មេឃុំអង្កោល និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំអង្កោល ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២រសៀល ដោយ រោគាពាធ ក្នុងជន្មាយុ ៨៣ឆ្នាំ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្ដម ហូ ស៊ីវយ៉ុង បានសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ និងសូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ជ័យ អេវ ព្រមទាំង ក្រុមគ្រួសារ ដែលនេះគឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួតជាទីគោរពស្រឡាញ់ប្រកបដោយ ព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះក្រុមគ្រួសារ និងជាការបាត់នូវមន្ត្រីឃុំដ៏សកម្ម និងជាសកម្មជនរបស់គណបក្ស មួយរូបដែលបានតស៊ូលះបង់កម្លាំង កាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអ៊ុំ ទិន បេន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។