(កែប)៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែបនិងស្រុកដំណាក់ចង្អើរ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្រុងកែប ប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប ខេត្តកែប និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប ជាច្រើនរូប។
ក្នុងឱកាសនោះ អង្គប្រជុំបាន រាយការណ៍អំពីលទ្ធផលការងារគណបក្សប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ផងដែរ។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប និង លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំ ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារខួបលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ - ២ធ្នូ ២០២៥ ជាពិសេសបានបន្តផ្សព្វផ្សាយអំពីការវិវត្តដ៏ស្មុគស្មាញនៃការឈ្លានពាន របស់យោធាថៃ, សារៈសំខាន់នៃការចែករំលែកព័ត៌មាន ដែលមានប្រភពច្បាស់លាស់, គោលជំហររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោប្រធានគណបក្ស និងសម្ដេចធិបតីនាយករដ្ឋមន្រ្តី ព្រមទាំងការគោរពដឹងគុណដល់វីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពខ្មែរយើង ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏1
(កែប)៖ នាថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ឯកឧត្តម ទិត រិទ្ធីពល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរក្រសារ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរក្រសារ បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ទឹកត្រី ប្រេងឆា ប៊ីចេង និងសាប៊ូ ជូនដល់គណបក្សមូលដ្ឋានសង្កាត់អូរក្រសារ ដើម្បីទុកចែកជូនជនភៀសសឹក និងគ្រួសារវីរកងទ័ព ដែលឈរជើងនៅជួរមុខ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ជួបសួរសុខទុក្ខ លោក ហ៊ី ស៊ិន មេភូមិដំណាក់ចំបក់ ដែលកំពុងសម្រាក់ព្យាបាលនៅផ្ទះ និងគ្រួសារវីរកងទ័ពឈរជើងជួរមុខ ចំនួន១១គ្រួសារ នៅភូមិអូរក្រសារចំនួន ៧គ្រួសារ និងភូមិដំណាក់ចំបក់ចំនួន ៤គ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បានបន្តចុះទៅពិនិត្យមើលស្នាក់ការគណបក្សភូមិដំណាក់ចំបក់ ដើម្បីរៀបចំជួសជុល និងកែលម្អ ផងដែរ៕
…
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ជួបសួរសុខទុក្ខ លោក ហ៊ី ស៊ិន មេភូមិដំណាក់ចំបក់ ដែលកំពុងសម្រាក់ព្យាបាលនៅផ្ទះ និងគ្រួសារវីរកងទ័ពឈរជើងជួរមុខ ចំនួន១១គ្រួសារ នៅភូមិអូរក្រសារចំនួន ៧គ្រួសារ និងភូមិដំណាក់ចំបក់ចំនួន ៤គ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បានបន្តចុះទៅពិនិត្យមើលស្នាក់ការគណបក្សភូមិដំណាក់ចំបក់ ដើម្បីរៀបចំជួសជុល និងកែលម្អ ផងដែរ៕
…
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
📱 CPP-MOC APP
Please open Telegram to view this post
VIEW IN TELEGRAM
🙏1
(ព្រៃឈរ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម រាជ រ៉ា ប្រធានលេខាធិការដ្ឋាននៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកព្រៃឈរ បានអញ្ជើញនាំយកថវិកា និងសាររំលែកមរណទុក្ខរបស់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកព្រៃឈរ ប្រគល់ជូនគ្រួសារសព លោកនាយចំណង់ សឿន សាលី ជាមន្ត្រីកងរាជអាវុធហត្ថ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានពលីជីវិត កាលពីថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅសមរភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ ឯកឧត្តម រាជ រ៉ា បានពាំនាំសាររំលែកមរណទុក្ខរបស់ លោកជំទាវ ចម និម្មល ដោយ លោកជំទាវ ពិតជាមានសេចក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា បន្ទាប់ពីបានទទួលដំណឹងថា លោកនាយចំណង់ សឿន សាលី បានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវ ចម និម្មល សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់វីរកងទ័ព សឿន សាលី ដែលជាការបាត់បង់កូន ស្វាមី និងលោឪពុក ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្ដមចំពោះឪពុកម្តាយ ភរិយា និងកូនៗ ហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហាននៃកងយោធពលខេមរភូមិន្ទ ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវ ចម និម្មល សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព សឿន សាលី សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនេះ រាជ រ៉ា បានប្រគល់សាររំលែកមរណទុក្ខ និងថវិកាមួយចំនួនរបស់ លោកជំទាវ ចម និម្មល ជូនគ្រួសារនៃសពផងដែរ៕

🙏5❤1