គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំមៀន ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំមៀន ចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស ក្នុងមូលដ្ឋានឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានក្រុមការងារ ពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកព្រៃឈរ ជូនដល់សមាជិកសមាជិកាគណបក្សឃុំមៀនទាំងអស់ ដោយសេចក្តីនឹករលឹក ព្រមទាំងបានណែនាំដល់ក្រុមការងារគណបក្សក្នុងមូលដ្ឋានឃុំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ក្នុងមូលដ្ឋានឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាព ស្រ្តីឆ្លងទន្លេ និងសមាជិកអចិន្ត្រៃយ៍ស្រុក ឃុំ ភូមិ ព្រមទាំងបានឧបត្ថម្ភនូវអាវមួយចំនួន ជូនក្រុមការងារគណបក្សឃុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2
(កែប)៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែបនិងស្រុកដំណាក់ចង្អើរ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្រុងកែប ប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប ខេត្តកែប និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប ជាច្រើនរូប។

ក្នុងឱកាសនោះ អង្គប្រជុំបាន រាយការណ៍អំពីលទ្ធផលការងារគណបក្សប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ផងដែរ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប និង លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជិកានៃអង្គប្រជុំ ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារខួបលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ - ២ធ្នូ ២០២៥ ជាពិសេសបានបន្តផ្សព្វផ្សាយអំពីការវិវត្តដ៏ស្មុគស្មាញនៃការឈ្លានពាន របស់យោធាថៃ, សារៈសំខាន់នៃការចែករំលែកព័ត៌មាន ដែលមានប្រភពច្បាស់លាស់, គោលជំហររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោប្រធានគណបក្ស និងសម្ដេចធិបតីនាយករដ្ឋមន្រ្តី ព្រមទាំងការគោរពដឹងគុណដល់វីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពខ្មែរយើង ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏1
(កែប)៖ នាថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ឯកឧត្តម ទិត រិទ្ធីពល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរក្រសារ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរក្រសារ បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ទឹកត្រី ប្រេងឆា ប៊ីចេង និងសាប៊ូ ជូនដល់គណបក្សមូលដ្ឋានសង្កាត់អូរក្រសារ ដើម្បីទុកចែកជូនជនភៀសសឹក និងគ្រួសារវីរកងទ័ព ដែលឈរជើងនៅជួរមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ជួបសួរសុខទុក្ខ លោក ហ៊ី ស៊ិន មេភូមិដំណាក់ចំបក់ ដែលកំពុងសម្រាក់ព្យាបាលនៅផ្ទះ និងគ្រួសារវីរកងទ័ពឈរជើងជួរមុខ ចំនួន១១គ្រួសារ នៅភូមិអូរក្រសារចំនួន ៧គ្រួសារ និងភូមិដំណាក់ចំបក់ចំនួន ៤គ្រួសារ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ បានបន្តចុះទៅពិនិត្យមើលស្នាក់ការគណបក្សភូមិដំណាក់ចំបក់ ដើម្បីរៀបចំជួសជុល និងកែលម្អ ផងដែរ៕
 …
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
🙏1