គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ នាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយរបស់ក្រុមការងារគណបក្សស្រុក ជូនដល់គ្រួសារវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅជាបណ្ដោះអាសន្នក្នុងមូលដ្ឋានឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំងបាននាំយកអំណោយមួយចំនួនទៀត របស់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ប្រគល់ជូនក្រុមការងារគណបក្សស្រុក ដើម្បីចាត់ចែងបន្ត ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខសមាជិកសមាជិកាគណបក្សក្នុងមូលដ្ឋានឃុំគរ ដោយបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនបងប្អូនសមាជិកសមាជិកា ដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ៣នាក់ និងទើបឆ្លងទន្លេ ចំនួន ៦នាក់ ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនទៀតជូនដល់ក្រុមការងារគណបក្សមូលដ្ឋាន ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រពលរដ្ឋភៀសសឹក គ្រួសារវីរៈកងទ័ព និងសមាជិកសមាជិកាគណបក្ស ក្នុងមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ លោក លោកស្រីក្រុមការងារថ្នាក់ស្រុក គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិទាំង១៧ ស្មៀនឃុំ-ជំនួយការរដ្ឋបាល និងក្រុមប្រជាការពារភូមិ ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ និងក្រុមការងារ បានឧបត្ថមនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ២២នាក់ បងប្អូនប្រជាពលរដ្ឋភៀសសឹក គ្រួសារវីរៈកងទ័ព និងក្រុមការងារគណបក្សមូលដ្ឋានឃុំបឹងណាយ ផងដែរ។

បន្ទាប់ពីនេះ លោកជំទាវប្រធានក្រុមការងារ បានបន្តដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវបន្តសម្រាប់ខែមករា   ឆ្នាំ២០២៦ ខាងមុខនេះ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតុងរ៉ុង ជាច្រើនរូប។

ក្នុងឱកាសនោះ អង្គប្រជុំបាន រាយការណ៍អំពីលទ្ធផលការងារគណបក្សប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់សាខាបក្សទាំង ១៥ ចំណុះគណបក្សឃុំតុងរ៉ុង ព្រមទាំងបានពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ផងដែរ។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារ ពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ព្រមទាំងបានណែនាំដល់ក្រុមការងារគណបក្សក្នុងមូលដ្ឋានឃុំតុងរ៉ុងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេ គ្រួសារដែលមានសមាជិកទើបទទួលមរណភាព មន្ត្រីស្នាក់ការគណបក្សឃុំ និងបានឧបត្ថម្ភថវិកាមួយចំនួនទៀតសម្រាប់សាងសង់របងស្នាក់ការគណបក្សឃុំ ធ្វើប្រឡាយបង្ហូរទឹកនៅភូមិផ្ទះខ្ពស់ ដាក់លូកាត់ផ្លូវនៅភូមិទ្រមុខទី១ ព្រមទាំងការចំណាយផ្សេងក្នុងមូលដ្ឋានឃុំតុងរ៉ុង ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំមៀន ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំមៀន ចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស ក្នុងមូលដ្ឋានឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានក្រុមការងារ ពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកព្រៃឈរ ជូនដល់សមាជិកសមាជិកាគណបក្សឃុំមៀនទាំងអស់ ដោយសេចក្តីនឹករលឹក ព្រមទាំងបានណែនាំដល់ក្រុមការងារគណបក្សក្នុងមូលដ្ឋានឃុំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ក្នុងមូលដ្ឋានឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាព ស្រ្តីឆ្លងទន្លេ និងសមាជិកអចិន្ត្រៃយ៍ស្រុក ឃុំ ភូមិ ព្រមទាំងបានឧបត្ថម្ភនូវអាវមួយចំនួន ជូនក្រុមការងារគណបក្សឃុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2