គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
ឯកឧត្ដម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែបនិងស្រុកដំណាក់ចង្អើរ និងក្រុមការងារបាននាំយកស្បៀង, គ្រឿងឧបភោគបរិភោគ, និងសម្លៀកបំពាក់ ប្រគល់ជូនរដ្ឋបាលខេត្តកែប សម្រាប់ចែកជូនដល់គ្រួសារកងទ័ព និងជនភៀសសឹក
...
(ខេត្តកែប)៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែបនិងស្រុកដំណាក់ចង្អើរ និងក្រុមការងារបាននាំយកស្បៀង, គ្រឿងឧបភោគបរិភោគ, និងសម្លៀកបំពាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ប្រគល់ជូនរដ្ឋបាលខេត្តកែប សម្រាប់ចែកជូនដល់គ្រួសារកងទ័ព និងជនភៀសសឹកដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងមូលដ្ឋានខេត្តកែប។

ស្បៀង និងគ្រឿងឧបភោគបរិភោគទាំងអស់នោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ត្រីងៀត សាច់ក្រក នំ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ម៉្សៅស៊ុប គ្រឿងទេស សៀង ម៉្សៅខ្ញី បាយក្ដាំង ទឹកឃ្មុំ អំបុក ស្ករគ្រាប់ និងដំណាប់ចេក។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
2
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សឃុំល្វា ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វា និងតំណាងសាលាស្រុកព្រៃឈរ ព្រមទាំងក្រុមការងារនៃសាលាឃុំល្វា បានជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមការងារបានឧបត្ថម្ភនូវ អង្ករនិងថវិកាមួយចំនួន ជូនក្រុមគ្រួសារវីរៈកងទ័ពជួបមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលភៀសសឹកផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ទី២០ ខែធ្នូ ឆ្នាំ២០២៥ លោក ឈាង បូរិន អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំព្រៃឈរ តំណាង ឯកឧត្តម អ៊ុក ទី ប្រធានក្រុមការងារចុះជួយឃុំព្រៃឈរ និងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមការងារ បានពាំនាំនូវការសួរសុខទុក្ខ និងកោតសរសើរចំពោះវីរៈកងទ័ពដែល បានតស៊ូលះបង់ដើម្បីការពារបូរណភាពទឹកដី និងចូលរួមសោកស្តាយចំពោះការចាកចោលផ្ទះសម្បែងបណ្តាលមកពីការឈ្លានពានរបស់ទាហានសៀម។

អំណោយដែលបានចែកជូនគ្រួសារវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងឱកាសនោះ រួមមាន៖ អង្ករមួយ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
...
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ្រៃវៀន ចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ ពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងបាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ៧នាក់ និងឆ្លងទន្លេរចំនួន ៩នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រុមការងារគណបក្សឃុំ ប្រជាការពារ និងថវិកាសម្រាប់កម្មវិធីសំណេះសំណាលផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3