គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងជាអ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នៅខេត្តកែប
……….
(កែប)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខេត្តតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងជាអ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥។

មានមតិសំណេះសំណាល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ថ្លែងនូវការអបអរសាទរជាមួយ លោកឪពុក អ្នកម្តាយ លោកយាយ លោកតា ដែលមានកូនៗ ចៅៗ ប្រឡងជាប់ និងបានផ្តាំផ្ញើដល់សិស្សដែលបានប្រឡងជាប់ទាំងអស់ សូមជ្រើសរើសជំនាញសិក្សាទៅតាមចំណង់ចំណូលចិត្ត និងទៅតាមសមត្ថភាពសិក្សារបស់ខ្លួន កុំជ្រើសរើសជំនាញតាមមិត្តភ័ក្តិ ត្រូវជ្រើសរើសជំនាញដែលជាតម្រូវការទីផ្សារការងារ និងតម្រូវការរបស់ប្រទេសជាតិ។

ចំពោះសិស្សដែលមិនបានប្រឡងជាប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានណែនាំ សូមកុំបាក់ទឹកចិត្ត តែចៅៗត្រូវបន្តប្រឹងប្រែងរៀនសូត្រឱ្យកាន់តែខ្លាំង ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បាននាំយកនូវរង្វាន់ជាសម្ភារៈ និងថវិកាវិកាផ្តល់ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកែបរួមមាន៖ និទ្ទេស A ចំនួន ៩នាក់ និទ្ទេស B ចំនួន ៣៦នាក់ និទ្ទេស C ចំនួន ៦៨នាក់ និទ្ទេស D ចំនួន ១២០នាក់ និងនិទ្ទេស E ចំនួន ៦៤នាក់ ដោយឡែកសិស្សប្រឡងធ្លាក់ចំនួន ២២នាក់ ម្នាក់ៗទទួលបានថវិកាលើកទឹកចិត្ត និងលោកគ្រូ អ្នកគ្រូចំនួន៤១ នាក់ផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
4