គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ ដង្ហែរអង្គកឋិនទានសាមគ្គី នៅវត្តស្រោងស្រឡៅ ដែលស្ថិតនៅ ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ឆ្លៀតឱកាសក្នុងការចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីនេះ លោកជំទាវប្រធានក្រុមការងារ បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រពលរដ្ឋ ដែលបានចូលរួមដង្ហែអង្គកឋិនទានសាមគ្គី នាឱកាសនោះ ផងដែរ។

ពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ លោក លោកស្រីក្រុមការងារថ្នាក់ស្រុក គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិទាំង១៧ ស្មៀនឃុំ-ជំនួយការរដ្ឋបាល និងក្រុមប្រជាការពារភូមិ ព្រមទាំងក្រុមការងារបានចូលបច្ច័យ៤ និងបច្ច័យកសាងជូនវត្ត ព្រមទាំងឧបត្ថមនូវថវិកាមួយចំនួនទៀត ជូនចាស់ព្រឹទ្ធាចារ្យ ប្រជាការពារ និងគ្រួសាសពភូមិត្រពាំងបិត ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកព្រៃឈរ និងជាតំណាងលោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ អញ្ជើញជាអធិបតីដឹកនាំពិធីសំណេះសំណាល និងចែករង្វាន់ជូនសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងពិធីសំណេះសំណាល និងចែករង្វាន់ជូនសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនេះ ក៏មានការអញ្ជើញចូលរួមដោយ, ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ, គណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សស្រុក, ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ, នាយក នាយរង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

សូមជម្រាបជូនផងដែរថា នៅក្នុងមូលដ្ឋានស្រុកព្រៃឈរ សិស្សានុសិស្សប្រឡងជាប់សរុបមានចំនួន ៩៩៣នាក់ ដែលក្នុងនោះនិទ្ទេស A មានចំនួន ១០នាក់, និទ្ទេស B មានចំនួន ៦៥នាក់, និទ្ទេស C ចំនួន ២២៥នាក់, និទ្ទេស D ចំនួន ៣៥៧នាក់ និងនិទ្ទេស E ចំនួន ៣៣៦នាក់។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM