គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ក្រុងកែប, ខេត្តកែប)៖ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានក្រុងកែប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាភូមិ សង្កាត់ និងរៀបចំជួសជុល និងប្តូរស្លាកគណបក្ស ដោយមានការចូលរួមពី ក្រុមការងារចុះមូលដ្ឋានក្រុងកែប ជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជីកានៃអង្គប្រជុំ។

ក្នុងឱកាសនោះ ក៏មានការរាយការណ៍អំពីរបាយការណ៍សមិទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរក្រសារ សង្កាត់ព្រៃធំ និងសង្កាត់កែប ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
4
(ព្រៃឈរ, កំពង់ចាម)៖ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ឋ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វា បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វា ជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនសមាជិកសមាជិកាគណបក្សនៅទីស្នាក់ការគណបក្សឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងគណបក្សស្រុកព្រៃឈរ ថ្នាក់ដឹកនាំគណបក្សឃុំល្វា និងសាខាបក្សភូមិទាំង១០ ផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាព ចំនួន ៣គ្រួសារ និងឆ្លងទន្លេរ ១២គ្រួសារ ព្រមទាំងបានឧបត្ថម្ភដល់គណបក្សមូលដ្ឋានឃុំ ភូមិ និងក្រុមការងារការងារផ្សេងៗ ផងដែរ។

នៅថ្ងៃខែឆ្នាំដដែលនេះ ក្រុមការងារ ក៏បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៥ និងពិនិត្យពិភាក្សាណែនាំនូវទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៥ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3
(ព្រៃឈរ, កំពង់ចាម)៖ នាថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងសមាជិកគណកម្មាធិការបក្សមូលដ្ឋានឃុំស្រង៉ែ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបឆ្លងទន្លេរចំនួន ១០គ្រួសារ ក្នុងមូលដ្ឋានឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបឆ្លងទន្លេរទាំង ១០គ្រួសារ និងក្រុមការងារគណបក្សឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
6
(ព្រៃឈរ, កំពង់ចាម)៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនសមាជិកសមាជិកាគណបក្សនៅទីស្នាក់ការគណបក្សឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ យុវជនបក្ស សាខាបក្ស អនុសាខាបក្សភូមិទាំង១០ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ ពាំនាំនូវសេចក្តីនឹករលឹក និងពាក្យផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងបាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ១៤នាក់ និងឆ្លងទន្លេរចំនួន ១៩គ្រួសារ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារគណបក្សភូមិ និងចូលជាបច្ច័យសម្រាប់កាន់បិណ្ឌក្នុងវត្តគរ ផងដែរ។

#ស្រុកព្រៃឈរ #ឃុំគរ
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1🙏1