គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ដំណាក់ចង្អើរ, កែប)៖ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លោក អ៊ុន ចាន់ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពងទឹក បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ដោយមានការចូលរួមពី លោកស្រី គឹម ចន្នី អនុប្រធានទី១ នៃក្រុមការងារចុះមូលដ្ឋានឃុំពងទឹក លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកប្រធានក្រុមការងារ បានមានមតិស្វាគមន៍ សំណេះសំណាល និងផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ជូនដល់សមាជិក-សមាជិកាក្រុមការងារគណបក្សមូលដ្ឋានឃុំ។

បន្ទាប់ពីនេះ អង្គប្រជុំបានស្តាប់នូវរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ រាយការណ៍ដោយ លោក លី ហ៊ួត ប្រធានគណបក្សមូលដ្ឋានឃុំ ដោយអង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗ ដូចតទៅ៖
១. ការពិនិត្យឡើងវិញលើសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក
២. ការត្រៀមរៀបចំពិធីប្រកាសសមាជិកគណបក្សថ្មី
៣. ការឧបត្ថម្ភសម្លៀកបំពាក់ប្រជាការពារភូមិ ចំនួន៨៤នាក់
៤. ការងារជួសជុលកែលម្អស្លាកគណបក្សឡើងវិញ និង
៥. បញ្ហាផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានណែនាំឱ្យក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ និងក្រុមការងារគណបក្សមូលដ្ឋានឃុំនិងភូមិ បន្តចុះធ្វើសកម្មភាពចិញ្ចឹមចលនាគណបក្សឱ្យបានផុសផុល និងបន្តដោះស្រាយរាល់បញ្ហា និងសំណូមពរនានារបស់សមាជិក សមាជិកាគណបក្សនៅតាមមូលដ្ឋាន ព្រមទាំងបានលើកឡើងអំពីទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ខែបន្ទាប់ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
4
(ដំណាក់ចង្អើរ, កែប)៖ នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប លោក ញ៉ កី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអង្កោល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឃុំ និងក្រុមការងារគ្រប់ថ្នាក់ឃុំ ភូមិ ប្រចាំខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារចុះមូលដ្ឋានភូមិទាំង៤ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោក ម៉ី វុធ ជំទប់ទី១ គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ បានរាយការណ៍ពីរបាយការណ៍ស្ដីពីលទ្ធផលការងារគណបក្ស និងក្រុមការងារគ្រប់លំដាប់ថ្នាក់ប្រចាំខែសីហា និងទិសដៅអនុវត្តខែកញ្ញា ជូនសមាជិក សមាជីកានៃអង្គប្រជុំ។ បន្ទាប់មក អង្គប្រជុំបានទទួលស្ដាប់នូវការចូលរួមមតិយោបល់របស់ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារចុះមូលដ្ឋានភូមិទាំង៤ លើរបាយការណ៍ប្រចាំខែសីហា និងទិសដៅអនុវត្តខែកញ្ញា។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ មានមតិសំណេះសំណាល និងផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប លោកជំទាវប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និង ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ជូនចំពោះសមាជិក សមាជីកានៃអង្គប្រជុំ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានឯកភាពផ្តល់អាវប្រជាការពារចំនួន២០ កំភ្លេ និងអាយកូមចំនួន ១៥គ្រឿង តាមការស្នើសុំ ជូនក្រុមការងារឃុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
(ដំណាក់ចង្អើរ, កែប)៖ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកដំណាក់ចង្អើរ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកដំណាក់ចង្អើរ បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុក និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ក្រុមការងារចុះមូលដ្ឋានឃុំ និងក្រុមការងារចុះមូលដ្ឋានភូមិទាំង ១១ នៃស្រុកដំណាក់ចង្អើរ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានក្រុមការងារ បានមានមតិស្វាគមន៍ និងសំណេះសំណាល ជាមួយសមាជិក សមាជីកានៃអង្គប្រជុំ និងបានណែនាំអំពីការរៀបចំកិច្ចប្រជុំគណបក្សក្រុង ដើម្បីបន្តចូលរួមសកម្មភាពចិញ្ជឹមចលនា ដោយចុះជួបប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្ស តាមគ្រួសារ និងខ្នងផ្ទះផងដែរ។

ជាកិច្ចបន្ទាប់ លោក ឆាង ឆៃ ប្រធានគណៈកម្មាធិការគណបក្សស្រុកដំណាក់ចង្អើរ បានរាយការណ៍ពីរបាយការណ៍ស្ដីពីលទ្ធផលរបស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក-ឃុំ និងទិសដៅអនុវត្តបន្ត ជូនសមាជិក សមាជីកានៃអង្គប្រជុំ ផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប និងលោកជំទាវប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ជូនចំពោះសមាជិក សមាជីកានៃអង្គប្រជុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3