គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
663 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ លោក ហ៊ឹម ទីន ប្រធានគណបក្សឃុំ និងក្រុមការងារថ្នាក់ឃុំបាននាំយកថវិកាមួយចំនួន ទៅចូលរួមជាបច្ច័យកសាងក្នុងកម្មវិធីបុណ្យផ្កាសាមគ្គីនៅវត្តស្រោងស្រឡៅ  ភូមិអ្នកតាស្នឹង ឃុំបឹងណាយស្រុកព្រៃឈរខេត្តកំពង់ចាម។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
👍1
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង ប្រធានក្រុមការងារចុះជួយឃុំត្រពាំងព្រះ បានដឹកនាំក្រុមការងារគណបក្សជួយឃុំត្រពាំងព្រះ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកាគណបក្សឃុំត្រពាំងព្រះ ដែលមានសមាជិកគ្រួសារទើបតែឆ្លងទន្លេចំនួន ២១នាក់ និងទើបទទួលមរណភាពចំនួន ១៥នាក់ នៅស្នាក់ការគណបក្សឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកជំទាវអនុប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិកគណបក្សដែលជាស្ត្រីទើបឆ្លងទន្លេទាំង ២១នាក់ សមាជិកសមាជិកាទទួលមរណភាពចំនួន ១៥នាក់ ព្រមទាំងចែកស្បែកជើងជូនក្មេងៗតូច ២០នាក់ ផងដែរ។

បន្ទាប់ពីនោះ លោកជំទាវអនុប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំបូកសរុបកាងារ និងធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងប្រគល់ប័ណ្ណសមាជិកបក្សចំនួន ៦៦៣នាក់ ដោយមានការអញ្ជើញចូលរួមពី លោក យុន សារុន ប្រធានគណបក្សឃុំ និង លោក លោកស្រី អចិន្ត្រៃយ៍គណបក្សឃុំ សាខាបក្សភូមិទាំង ២៤ភូមិ ជាច្រើនរូប ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
5
(ព្រៃឈរ, កំពង់ចាម)៖ នាថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់ ឯកឧត្តម សួន វិជ្ជា ប្រធានក្រុមការងារគណបក្សចុះជួយឃុំបារាយណ៍ ក្រុមការងារគណបក្សចុះជួយឃុំបារាយណ៍ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបឆ្លងទន្លេរចំនួន ៩នាក់ គ្រួសារដែលមានសមាជិកទើបទទួលមរណៈភាពចំនួន ១នាក់ និងជូនគ្រួសារវិរៈកងទ័ពភៀសសឹកចំនួន ៤គ្រួសារ ព្រមទាំងកងទ័ពជួរមុខត្រូវផ្សែងពុលចំនួន ១នាក់ ក្នុងមូលដ្ឋានឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារក៏បានទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនសមាជិកគ្រួសារទើបឆ្លងទន្លេរ សមាជិកទើបទទួលមរណៈភាព គ្រួសារវិរៈកងទ័ពភៀសសឹក និងកងទ័ពជួរមុខត្រូវផ្សែងពុល ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3👍1
(ដំណាក់ចង្អើរ, កែប)៖ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លោក អ៊ុន ចាន់ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពងទឹក បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ដោយមានការចូលរួមពី លោកស្រី គឹម ចន្នី អនុប្រធានទី១ នៃក្រុមការងារចុះមូលដ្ឋានឃុំពងទឹក លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកប្រធានក្រុមការងារ បានមានមតិស្វាគមន៍ សំណេះសំណាល និងផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ជូនដល់សមាជិក-សមាជិកាក្រុមការងារគណបក្សមូលដ្ឋានឃុំ។

បន្ទាប់ពីនេះ អង្គប្រជុំបានស្តាប់នូវរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ រាយការណ៍ដោយ លោក លី ហ៊ួត ប្រធានគណបក្សមូលដ្ឋានឃុំ ដោយអង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗ ដូចតទៅ៖
១. ការពិនិត្យឡើងវិញលើសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក
២. ការត្រៀមរៀបចំពិធីប្រកាសសមាជិកគណបក្សថ្មី
៣. ការឧបត្ថម្ភសម្លៀកបំពាក់ប្រជាការពារភូមិ ចំនួន៨៤នាក់
៤. ការងារជួសជុលកែលម្អស្លាកគណបក្សឡើងវិញ និង
៥. បញ្ហាផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានណែនាំឱ្យក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ និងក្រុមការងារគណបក្សមូលដ្ឋានឃុំនិងភូមិ បន្តចុះធ្វើសកម្មភាពចិញ្ចឹមចលនាគណបក្សឱ្យបានផុសផុល និងបន្តដោះស្រាយរាល់បញ្ហា និងសំណូមពរនានារបស់សមាជិក សមាជិកាគណបក្សនៅតាមមូលដ្ឋាន ព្រមទាំងបានលើកឡើងអំពីទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ខែបន្ទាប់ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
4