(កែប)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខេត្តកែប បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោក ចាន់ រដ្ឋធា ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ កងទ័ពជើងគោក ដែលបានពលីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសមរភូមិ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវប្រធាន និងក្រុមការងារ សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ កងទ័ពជើងគោក ដែលបានបាត់បង់ ស្វាមី កូន បងប្អូន សាច់ញាតិ និងយុទ្ធមិត្តនៃកងយោធពលខេមរភូមិន្ទ ជាទីស្រលាញ់ និងសូមលំឱនកាយគោរពចំពោះពលិកម្ម និងគុណបំណាច់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី និងវីរភាពដ៏អង់អាចរបស់លោក ចាន់ រដ្ឋធា និងយុទ្ធជនទាំងអស់ប្រកបដោយមនោសញ្ចេតនាក្តុកក្តួលក្រៃលែង។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ រដ្ឋធា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
❤2
(ព្រៃឈរ, កំពង់ចាម)៖ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ឋ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វា នៅទីស្នាក់ការគណបក្សឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វា ជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនសមាជិកសមាជិកាគណបក្សនៅទីស្នាក់ការគណបក្សឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងគណបក្សស្រុកព្រៃឈរ ថ្នាក់ដឹកនាំគណបក្សឃុំល្វា និងសាខាបក្សភូមិទាំង១០ ផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាព ចំនួន ៣គ្រួសារ និងឆ្លងទន្លេរ ១២គ្រួសារ ព្រមទាំងបានឧបត្ថម្ភដល់គណបក្សមូលដ្ឋានឃុំ ភូមិ និងក្រុមការងារការងារផ្សេងៗ ផងដែរ។
នៅថ្ងៃខែឆ្នាំដដែលនេះ ក្រុមការងារ ក៏បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែកក្កដា ឆ្នាំ២០២៥ និងពិនិត្យពិភាក្សាណែនាំនូវទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥ ផងដែរ។
ជាមួយគ្នានេះ ក្រុមការងារ លើកឡើងអំពីព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិបត្តិព្រំដែនជាមួយប្រទេសថៃ ការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្ដល់កម្លាំងចិត្ដដល់វីរៈកងទ័ពជួរមុខ និង ប្រជាជនភៀសសឹក របៀបក្នុងការទទួលបាននូវព័ត៌មានពិតប្រាកដ ព្រមទាំងភាពជោគជ័យរបស់រដ្ឋាភិបាលលើការចចារជាមួយ សហរដ្ឋអាមេរិកលើពន្ឋបដិការ ជាដើម៕

❤3