គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
666 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(កែប)៖ នារសៀលថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប ឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាតំណាងរបស់លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខេត្តកែប បានអញ្ញើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្ត និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំខែកក្កដា និងលេីកទិសដៅអនុវត្ត ខែសីហា ឆ្នាំ២០២៥។

កិច្ចប្រជុំប្រចាំខែនេះ បានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានក្រុង-ស្រុកជាច្រើនរូប។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
(កែប)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខេត្តកែប បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោក ចាន់ រដ្ឋធា ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ កងទ័ព​ជើង​គោក ដែលបានពលីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសមរភូមិ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវប្រធាន និងក្រុមការងារ សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង ៩១១ កងទ័ព​ជើង​គោក ដែលបានបាត់បង់ ស្វាមី កូន បងប្អូន សាច់ញាតិ និងយុទ្ធមិត្តនៃកងយោធពលខេមរភូមិន្ទ ជាទីស្រលាញ់ និងសូមលំឱនកាយគោរពចំពោះពលិកម្ម និងគុណបំណាច់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី និងវីរភាពដ៏អង់អាចរបស់លោក ចាន់ រដ្ឋធា និងយុទ្ធជនទាំងអស់ប្រកបដោយមនោសញ្ចេតនាក្តុកក្តួលក្រៃលែង។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ រដ្ឋធា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
2