គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.61K photos
1 video
921 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ អញ្ជើញជាគណអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត។

កិច្ចប្រជុំប្រចាំខែនេះ បានរៀបចំឡើងនៅនៅទីស្នាក់ការគណបក្ស ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង១៥ ជាច្រើនរូប។

ក្នុងឱកាសនោះ អង្គប្រជុំបានស្ដាប់នូវរបាយការណ៍ស្តីពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ទៅតាមរបៀបវារៈជាបន្តបន្ទាប់ ព្រមទាំងចូលរួមពិនិត្យ និងដោះស្រាយសំណូមពរ និងបញ្ហាផ្សេងៗ ដែលបានលើកឡើងផងដែរ។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
🙏2👍1