លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃក្នុងវត្តទាំង៦០ ក្នុងឃុំទាំង១៥ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម
…
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅវត្តខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តទាំង៦០ ក្នុងឃុំទាំង១៥ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានវត្តមានចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក មន្ត្រីធម្មការស្រុក និងពុទ្ធបរិសទក្នុងមូលដ្ឋានជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងចែករំលែកនូវបច្ចុប្បន្នភាពស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ លោកជំទាវប្រធាន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តចែកចាយព័ត៌មានពិត ជៀសវាងព័ត៌មានក្លែងក្លាយ និងបន្តជឿជាក់លើរាជរដ្ឋាភិបាល និងផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពជួរមុខ និងឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួននៅមណ្ឌលសុវត្ថិភាពនានា។
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
📱 CPP-MOC APP
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
❤1