Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
Media is too big
VIEW IN TELEGRAM
សកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Codingate Technology ដែលលោកអគ្គនាយករបស់យើងលោក សុខ សុភមង្គល ត្រូវបានផ្តល់កិត្តិយសអញ្ជើញដោយសមាគម​សហគ្រិន​វីម៉ូ​កម្ពុជាក្នុងងារជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យាមួយរូប (Technology Advisor) សំរាប់សមាគម​សហគ្រិន​វីម៉ូ​កម្ពុជាក្នុងការផ្តល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើបដើម្បីជួយដល់ម្ចាស់អាជីវកម្មទាំងអស់ក្នុងការសំរួល និងជំរុញប្រតិបត្តិការការងារអោយកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាព។

តាមរយៈកិច្ចសហប្រតិបត្តិការមួយនេះ ក្រុមហ៊ុន Codingate Technology នឹងផ្តល់ជូននូវការបណ្តុះបណ្តាល ការបំពាក់បច្ចេកវិទ្យាទំនើប Ai (GateMaster.ai) ដែលជាបច្ចេកវិទ្យា Ai ដំបូងគេនៅកម្ពុជាដល់សមាជិក-សមាជិការបស់សមាគម​សហគ្រិន​វីម៉ូ​កម្ពុជា ក៏ដូចជាការប្រឹក្សាផ្នែកបច្ចេកវិទ្យាផ្សេងៗទៀតរបស់ក្រុមហ៊ុន Codingate ដោយលោកអគ្គនាយករបស់យើងផ្ទាល់ផងដែរ។
1
កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សមាគម​សហគ្រិន​វីម៉ូ​កម្ពុជា បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍លើប្រធានបទ AI ដើម្បីជួយដល់ម្ចាស់អាជីវកម្មទាំងអស់ក្នុងការសំរួល និងជំរុញប្រតិបត្តិការការងារអោយកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាព។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោកអគ្គនាយករបស់យើងលោក សុខ សុភមង្គល ដែលជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យារបស់សមាគម ក៏ត្រូវបានផ្តល់កិត្តិយសអញ្ជើញអោយធ្វើការបណ្តុះបណ្តាល និងការបំពាក់បច្ចេកវិទ្យាទំនើប Ai (GateMaster.ai) ដែលជាបច្ចេកវិទ្យា Ai ដំបូងគេនៅកម្ពុជារបស់ក្រុមហ៊ុន Codingate Technology ដល់សមាជិក-សមាជិការបស់សមាគម​សហគ្រិន​វីម៉ូ​កម្ពុជាដោយផ្ទាល់ផងដែរ។

ទំនាក់ទំនងពត៍មានបន្ថែម
Tel: (+855) 092 769 979
Email: contact@codingate.com
1
ក្រុមហ៊ុន Codingate Technology យើងខ្ញុំមានកិត្តិយសដែលទទួលបានកិច្ចសហប្រតិបត្តិជាមួយ សភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា ក្នុងការចូលរួមបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) GateMaster.ai ដែលជាបច្ចេកវិទ្យា Ai ដំបូងគេនៅកម្ពុជាសំរាប់ដំណោះស្រាយអាជីវកម្ម បង្កើតឡើងដោយក្រុមហ៊ុនកូដីងហ្គេតថេកណូឡូជី និងបង្ហាត់បង្ហាញបង្រៀនក្នុងការប្រើប្រាស់ដោយផ្ទាល់ពីលោកអគ្គនាយករបស់យើងលោក សុខ សុភមង្គល។

វគ្គសិក្ខាសិលាបណ្តុះបណ្តាលខាងលើនេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយដល់ប្រតិបត្តិការការងាររបស់សហគ្រិន និង បង្ហាត់អំពីការប្រើប្រាស់ផ្ទាល់លើកម្មវិធីដែលទាមទារឱ្យបុគ្គលិក ម្ចាស់សហគ្រាសមានសមត្ថភាពក្នុងការគ្រប់គ្រងធុរកិច្ច ប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់ផលិតភាពការងារ ។

🗓កាលបរិច្ឆេទ៖ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៖ ០៨:០០ - ១៧:០០
📍ទីកន្លែង៖ បន្ទប់ប្រជុំអង្គវត្ត ជាន់ទី១៥ អគារមជ្ឈមណ្ឌលអភិវឌ្បធុរកិច្ច

✍️សូមគោរពអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី៖៖
https://forms.gle/biMomRfm4r6d7HKx8
យើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ព្រមទាំងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបណ្តុះបណ្តាលការប្រើប្រាស់និងបំពាក់នូវបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត GateMaster.ai ដែលជាបច្ចេកវិទ្យា Ai ដំបូងគេនៅកម្ពុជា បង្កើតឡើងដោយក្រុមហ៊ុន Codingate Technology ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ សភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះនឹងមានអ្នកចូលរួមជាង 200 នាក់ រួមទាំងម្ចាស់សហគ្រាសធុនតូច និងមធ្យម អ្នកគ្រប់គ្រង អ្នកជំនាញ និងនិស្សិត។ គោលដៅរបស់យើងគឺបង្រៀនដក់អ្នកចូរួមទាំងអស់ពីរបៀបប្រើប្រាស់ AI ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងធុរកិច្ច ប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់ផលិតភាពការងារខ្ពស់ ។

យើងប្តេជ្ញាជួយកសាងអនាគតដែលជំរុញដោយបច្ចេកវិទ្យាសម្រាប់ប្រទេសកម្ពុជាយើង។

🗓កាលបរិច្ឆេទ៖ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៖ ០៨:០០ - ១៧:០០
📍ទីកន្លែង៖ បន្ទប់ប្រជុំអង្គវត្ត ជាន់ទី១៥ អគារមជ្ឈមណ្ឌលអភិវឌ្បធុរកិច្ច
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce បានផ្តល់ឱកាសដល់ក្រុមហ៊ុន Codingate យើងខ្ញុំបានបង្ហាញជូន និងបណ្តុះបណ្តាលនូវបញ្ញាសិប្បនិម្មិត (AI) GateMaster.ai ដែលជាបច្ចេកវិទ្យា Ai ដំបូងគេនៅកម្ពុជាសំរាប់ដំណោះស្រាយអាជីវកម្ម បង្កើតឡើងដោយក្រុមហ៊ុន Codingate Technology ព្រមទាំងបានគាំទ្រ និងរៀបចំអោយមានវគ្គបណ្តុះបណ្តាលមួយនេះឡើង ដែលមានសិក្ខាកាមចូលរួមជាង 200នាក់មកពីអាជីវកម្មខុសៗគ្នា។

https://www.facebook.com/share/p/ECAYmg23kn5erKjX/?mibextid=WC7FNe