Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
កាលពីថ្ងៃសៅរ៍ទី27មេសាកន្លងទៅនេះ លោក សុខ សុភមង្គល ត្រូវបានអញ្ជើញដោយ លោកស្រី Lim Alicia ប្រធានសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសឹង្ហបុរីអោយចូលរួមចែករំលែកបទពិសោធន៍អំពី ការអនុវត្តក្នុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសម្បនិមិត្ត AI - GateMaster.ai

ស្ថាបនិករបស់យើងបានធ្វើបទបង្ហាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប GateMaster.ai ដើម្បីទទួលបាននូវផលិតភាពការងារជាអតិបរមានិងប្រសិទ្ធិភាពខ្ពស់ ដោយចំនាយពេលដ៍ខ្លី ក្នុងឱកាសកម្មវិធីជួបជុំសមាជិកនៃសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសឹង្ហបុរី (Singapore Allumini Association of Cambodia) ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកចូលរួម។

គួរបញ្ជាក់ផងដែរថា ដំណោះស្រាយ អាជីវកម្មបច្ចេកវិទ្យា GateMaster.ai របស់ក្រុមហ៊ុន Codingate គឺមានគោលដៅផ្តល់ជូននូវបច្ចេកវិទ្យាដែលជាទីប្រឹក្សាផ្ទាល់ខ្លួន និងទីប្រឹក្សាអាជីវកម្មជូនលោកអ្នកដែលមានប្រសិទ្ធិភាពខ្ពស់បំផុត ហើយថ្មីៗនេះ GateMaster.ai របស់យើងក៏មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលស្របទៅនឹងទិសដៅរបស់ក្រសួងដែលចង់អោយកូនខ្មែរមានសម្ថភាពផ្នែកបច្ចេកវិទ្យា មានបំនិន និងចរិយាផងដែរ។
កាលពីថ្ងៃអង្គារ៍ ទី 30 ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Codingate Technology បានជួបជាមួយនឹងថ្នាក់ដឹកនាំរបស់ធនាគាអេស៉ីលីដា ដើម្បីពិភាគ្សាលើកិច្ចសហប្រតិបិត្តការក្នុងការដាក់បញ្ចូល ACLEDA Online Payment នៅក្នុងសេវាកម្មអភិវឌ្ឍន៍បច្ចេកវិទ្យា (Software Development Service) និង ដំណោះស្រាយអាជីវកម្ម GateCommerce-Telegram Shop ដែលជាបច្ចេកវិទ្យាថ្មីមួយរបស់ក្រុមហ៊ុន Codingate ដែលផ្តល់ជូនដល់ម្ចាស់អាជីវកម្ម Online ទាំងអស់ អាចបង្កើតហាងលក់ទំនិញផ្ទាល់ខ្លួនមួយជាក់លាក់ ជាមួយការដាក់តាំងលក់គ្រប់មុខទំនិញ ពត៍មានលំអិត ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជាទិញ ការដឹកជញ្ជូន រួមនឹងការទូរទាត់ប្រាក់តាមប្រព័ន្ធ Online ជាមួយធនាគាអេស៉ីលីដា។

ជំនួបនេះបានហុចលទ្ធផលជាផ្លែផ្កា ដោយសារដំណោះស្រាយបច្ចេកវិទ្យាថ្មីរបស់ Codingate ក្នុងការផ្តល់ដំណោះស្រាយដល់ម្ចាស់អាជីវកម្ម Online ខ្នាតតូច មធ្យម អាចទូរទាត់ប្រាក់បានភ្លាមៗបន្ទាប់ពីមានការបញ្ជាទិញពីអតិថិជន ហើយធនាគាអេស៉ីលីដាក៏ផ្តល់សេវាកម្មដែលផ្តល់នូវភាពងាយស្រួល រហ័សក្នុងការទូរទាត់ប្រាក់ដល់អតិថិជនផងដែរ។
ហេតុអ្វីបានជាដល់ពេលដែលបងប្អូនគួរផ្លាស់ប្តូរទំរង់អាជីវកម្ម Online ដែលប្រើប្រាស់បណ្តាញសង្គមដែលត្រូវការចំនាយខ្ពស់ ត្រូវការបណ្តាញច្រើនដើម្បីផ្សព្វផ្សាយផលិតផល ពិបាកក្នុងការទំនាក់ទំនងជាមួយអតិថិជន ត្រូវចំនាយបុគ្គលិកច្រើន ពិបាករក្សាអតិថិជនចាស់????

ព្រោះ Codingate បានបង្កើតបច្ចេកវិទ្យាទំនើបមួយឈ្មោះថា GateCommerce ដើម្បីផ្តល់នូវដំណោះស្រាយការធ្វើអាជីវកម្ម Online ដែលប្រើប្រាស់បណ្តាញសង្គម Telegram ក្នុងការបង្កើតហាងលក់ទំនិញ Online ផ្ទាល់ខ្លួនដែលផ្តល់យុទ្ធសាស្រ្តថ្មីចំនួន5ដែលពិតជាអាចបំលែងអាជីវកម្មរបស់បងប្អូន អោយទៅជាអាជីកម្មឌីជីថលដ៏ពេញលេញ។

ទំនាក់ទំនងពត៍មានបន្ថែម
Tel: (+855) 092 769 979
Email: contact@codingate.com