Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
#GeneralStaffMonthlyMeetingDay!
[English below]

ក្នុងថ្ងៃប្រជុំបូកសរុបលទ្ធផលប្រចាំខែនេះ ពួកយើងបានសម្រេចគម្រោងផែនការជាច្រើន និងទទួលបានសារដ៏មានអត្ថន័យពី លោកអគ្គនាយក សុខ សុភមង្គល និងបុគ្គលិកជាន់ខ្ពស់ ដែលជួយជាយុត្តិសាស្រ្តនិងកម្លាំងចិត្ត ដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិកគ្រប់គ្នា និងបង្កើនស្មារតីការងារជាក្រុម ដើម្បីជម្រុញដល់ផលិតភាពការងារ ឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ខែថ្មីនេះ។

នៅក្នុងឱកាសនោះដែរ យើងបានប្រគល់វិញ្ញាបនបត្រ ជាការកោតសរសើរ និងលើកទឹកចិត្ត ដល់ក្រុមការងារឆ្នើមរបស់យើង ដែលបានសម្រេចគម្រោងជាច្រើន ជូនអតិថិជនដោយជោគជ័យ រួមទាំងរៀបចំកម្សាន្ត និងកម្មវិធីខួបកំណើតជូនដល់បុគ្គលិករបស់កូដីងហ្គេតផងដែរ។
ថ្ងៃប្រជុំបូកសរុបលទ្ធផលប្រចាំខែ អភិបាលកិច្ចល្អ សមិទ្ធិផល យុត្តិសាស្រ្តថ្មី បច្ចេកវិទ្យាឈានមុខគេ

During this general staff monthly meeting, we have accomplished a lot of projects and received meaningful messages from our CEO, Sopheakmonkol Sok, and senior staff, who provided strategically and empowered the development of all employees' capacity and increased team spirit to boost work productivity for the new month.

On that occasion, we presented certificates of recognition and encouragement to our outstanding team, which had accomplished many projects for clients, including entertainment and birthday celebrations for Codingate staff.
#GeneralStaffMonthlyMeetingDay! #GoodGovernance #Achievements #NewStrategicTactics #LeadingTechnology
[English below]
រីករាយទិវារំលឹកគុណម្ដាយ (Happy Mother's Day) ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២

ពាក្យថា “ម្ដាយ” ជាពាក្យដ៏មានអត្ថន័យជ្រាលជ្រៅបំផុត និងពិរោះស្រស់ស្អាតបំផុតនៅលើបបូរមាត់នៃមនុស្សជាតិ!
តំណាងឲ្យគ្រួសារកូដីងហ្គេតទាំងអស់គ្នា យើងសូមជូនពរដល់គ្រួសាររបស់លោកអ្នក ជាពិសេសអ្នកម្ដាយរបស់លោកអ្នកនៅក្នុងឱកាសនេះ មានសុខភាពល្អ និងមានសុភមង្គលពេញបរិបូរណ៌។
អរគុណ!

Happy Mother's Day, May 08, 2022

The word "mother" is the deepest and most beautiful word on the lips of mankind!
On behalf of the Koding Gate family, we wish your family, especially your mother, good health and happiness on this occasion.
Thank you!
[English below]

កិច្ចប្រជុំស្តីអំពី៖ ការចែករំលែកបទពិសោធន៏ ភាពជាអ្នកដឹកនាំ បរិបទអាជីវកម្ម និងបច្ចេកវិទ្យា ថ្មីៗ ដោយផ្ទាល់ពីប្រធានក្រុមហ៊ុនបច្ចេកវិទ្យា កូដីងហ្គេត លោក សុខសុភមង្គល ទៅកាន់ ប្រធាននាយកដ្ឋានតាមផ្នែកនីមួយៗជារៀងរាល់សប្តាហ៏ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធការងារ ក៏ដូចជាការផ្តល់ជាគំនិត ស្មារតី រឹងមាំដល់ក្រុមការងារ។

លោក សុខ សុភមង្គល ជាបុគ្គលឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ដែលមានស្មារតីរឹងមាំចំពោះកាតព្វកិច្ចការងារច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំ ជាពិសេសជាមេដឹកនាំមួយរូប តែងតែបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ល្អៗ ការផ្តល់គំនិតអភិវឌ្ឍន៏ថ្មីៗ ដល់ក្រុមការងារ យុវជន សហគ្រាស តូចធំ ក្នុងប្រទេសកម្ពុជា ឲ្យបានយល់ច្បាស់ពីអត្ថប្រយោជន៏នៃបច្ចេកវិទ្យាដែលជួយដល់អជីវកម្មលោកអ្នកឲ្យកាន់តែមានភាពរីកចម្រើន ដោយការផ្តល់ជូនដំណោះស្រាយបច្ចេកវិទ្យាទំនើបតាមរយៈធ្វើអាជីវកម្មឌីជីថល។

តាមរយៈរូបភាព៖ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន កូដីងហ្គេត និង ក្រុមការងារ មិនត្រឹមតែយកចិត្តទុកដាក់យ៉ាងសកម្មចំពោះកិច្ចការងារគម្រោងរបស់អតិថិជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីយុទ្ធសាស្ត្រធ្វើយ៉ាងណាឲ្យក្រុមការងារធ្វើការដោយមានប្រសិទ្ធភាពខ្ពស់ផ្តល់ដំណោះស្រាយលឿនជូនអតិថិជនតាមតម្រូវការ និង ប្រកាន់ភ្ជាប់ជាមួយគោលគំនិតមួយថា "បើយើងផ្តល់ដំណោះស្រាយជូនអតិថិជនប្រកបដោយភាពជោគជ័យ ទាំងនោះក៏ជាភាពជោគជ័យរបស់ក្រុមហ៊ុន និងក្រុមការងាររបស់យើងផងដែរ"។

ដូចនេះ ក្រុមហ៊ុន កូដីងហ្គេត នៅតែបន្តសកម្មភាពជម្រុញលើកទឹកចិត្ត ពីថ្នាក់ដឹកនាំខាងលើរហូតដល់ថ្នាក់ក្រោម ដើម្បីឲ្យក្រុមការងារទាំងអស់មាន ជំនាញ ចំនេះ សមត្ថភាព ការគ្រប់គ្រងពេលវេលាបានត្រឹមត្រូវ និង មានការទំនាក់ទំនងល្អជាមួយអតិថិជន ជាពិសេសបង្កើតការបំផុសគំនិតច្នៃប្រឌិតថ្មីៗលើវិស័យបច្ចេកវិទ្យា ឆ្ពោះទៅរកការរីកចម្រើន ភាពល្អប្រសើរ ដើម្បីខ្លួនឯង សង្គម និង ប្រទេសជាតិយើងផងដែរ។

CEO of Codingate Technology, Mr. Sopheakmonkol Sok, provided leadership experience, business strategy, and the latest technology to the Heads of Department Managers to build capacity and efficiency, as well as providing a strong mindset to the team.

Mr. Sokpheakmonkol Sok is an outstanding person in the field of technology who has a strong spirit of clear work duties and has many years of experience, especially as a leader, always training to share good experiences, providing new development mindset to the team, youth, small and large enterprises in Cambodia to fully understand the benefits of technology that helps your business grow by providing modern technology solutions through digital business.

Through the image: Codingate management and team not only take an active interest in the client's project work but also show strategies to make the teamwork more efficient, and provide faster solutions. Customers are on-demand and adhere to the concept that "if we provide successful solutions to customers, it is also the success of our company and our team."

Therefore, Codingate continues to drive all levels of management to ensure that all teams have the skills, knowledge, capacity, time management, and effective client communication necessary to innovate. In the field of technology, we must strive for greatness for ourselves, our community, and our country.

#leaderhip #managementconsultants #technologysolutions #teamwork
«ខ្ញុំបាទ សុខ សុភមង្គល ជាអគ្គនាយកប្រតិបត្តិនៃ កូដីងហ្គេតថេកណូឡូជី និងបុគ្គលិកទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ដែលបានទទួលអនិច្ចកម្មនាវេលាម៉ោង ៨:១០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះដោយរោគាពាធ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឬទ្ធី សំណាង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។»

"On behalf of Codingate Technology staff and myself, as CEO, We would like to express our heartfelt condolences on the passing of Oknha Rithy Samnang, who died at 8:10 a.m. on May 11th, 2022, due to sickness. Also, please pray for Mr. Oknha Rithy Samnang's soul to rest in peace".