Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
បង្រៀនដោយ៖ លោក សុខ សុភមង្គល អគ្គនាយក និងជានាយកប្រតិបត្តិនៃ Codingate Technology និង ជាសហស្ថាបនិក GateMaster.ai

ផលប្រយោជន៍ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាល៖
- សិក្សាពីអ្នកស្ថាបនិក GateMaster.ai ដោយផ្ទាល់
- ការបណ្តុះបណ្តាលស៊ីជម្រៅ៖ ពង្រីកចំណេះដឹងរបស់អ្នកតាមរយៈការប្រើប្រាស់ Tool AI សម្រាប់ទំនាក់ទំនងផ្នែកលក់ ការព្យាករណ៍ ផែនការថវិកា និងការចរចារការលក់។
- ការអនុវត្តជាក់ស្តែង៖ ប្រើប្រាស់ Tool GateMaster.ai ដើម្បីធានាថាអ្នកចូលរួម អាចយកទៅអនុវត្តបន្តបាន និងទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រដែលបានពិភាក្សា។
- ឱកាសបង្តើតទំនាក់ទំនង៖ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមក្នុងវិស័យផ្សេងៗទៀត ដែលបង្កើនបណ្តាញអាជីវកម្មរបស់អ្នកបានកាន់តែច្រើន។

ចុះឈ្មោះសិក្សា៖
- តំលៃពេញ 50$
- 35$ សំរាប់ 25 នាក់ដំបូង
សូមរួសរាន់ចុះឈ្មោះអោយបានទាន់ពេល https://bit.ly/460pLXs

កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤
ពេលវេលា៖ 9:00 ព្រឹក - 5:00 ល្ងាច
ទីតាំង៖ ផ្ទះលេខ១២ ផ្លូវសម្តេច ប៉ែន នុត (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
https://maps.app.goo.gl/6TZR43iUPUTTRuRz6?g_st=com.google.maps.preview.copy

☎️ 010 543 737 / 070 771 992
This media is not supported in your browser
VIEW IN TELEGRAM
សកម្មភាពទូទៅពេលព្រឹកនេះ នៃវគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ GateMaster.ai ដោយលោកអគ្គនាយក សុខ សុភមង្គល Sopheakmonkol Sok ជាសហស្ថាបនិក និង ក្រុមការងារជំនួយដល់សមាជិក-សមាជិកានៃ សមាគមសហគ្រិនស្ត្រីកម្ពុជា CWEA - Cambodia Women Entrepreneurs Association ។

Codingate
GateMaster.ai
GateCommerce Cambodia
កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ លោក សុខ សុភមង្គល Sopheakmonkol Sok ដែលជាអគ្គនាយកក្រុមហ៊ុន Codingate និង ជាសហស្ថាបនិក GateMaster.ai បានទទួលការអញ្ជើញអោយចូលរួមចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត នៅក្នុងវេទិការសិក្ខាសាលាសាធារណៈស្តីពី “ការទាញយកផលប្រយោជន៍ពីអំណាចនៃបញ្ញាសិប្បនិម្មិត (AI) ដែលបានរៀបចំដោយសាលាភាសាបរទេសខេម~អាស៊ានសហការជាមួយសមាគមអតីតនិស្សិតកម្ពុជាពីអូស្រ្តាលីដោយមានការគាំទ្រពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីអាហារូបករណ៍អូស្ត្រាលី។

សិក្ខាសិលានេះដែរប្រព្រឹត្តទៅឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយតំណាងមកពី CAM-ASEAN និងសមាគមអតីតនិស្សិតអូស្ត្រាលីកម្ពុជា (AAA-C)។
1👍1
កម្មវិធីកិច្ចសំភាសសេដ្ឋកិច្ច BTV
ប្រធានបទទី១ ៖ “បញ្ញាសិប្បនិមិត្តAI ផ្សារភ្ជាប់អាជីវកម្ម”

តើបច្ចុប្បន្ននេះការប្រើប្រាស់បញ្ញាសិប្បនិមិត្តAI មានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយការធ្វើអាជីវកម្ម...?.......

វីដេអូពេញ 👉 https://www.facebook.com/share/v/prSaNM3BvBUuCWof/?mibextid=WC7FNe
ប្រធានបទទី២… “ការប្រើប្រាស់បច្ចេកវិទ្យាទំនើប AI- GateMaster.ai ដំបូងគេនៅកម្ពុជា”
តើអ្វីទៅជា បច្ចេកវិទ្យាទំនើប AI- GateMaster.ai? តើ GateMaster.ai បង្កើតឡើងតាំងពីពេលណា ដោយអ្នកណា ក្នុងគោលបំណងអ្វីខ្លះ? វីដេអូពេញ 👉 https://www.facebook.com/share/v/6T9JhyfSemKrChZA/?mibextid=OTybqR

សូមតាមដានស្តាប់និងទស្សនាទាំងអស់គ្នា🙏
ដើម្បីឆ្លើយតបនិងការរីកចម្រើនលើបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត(AI) សមាគមសហគ្រិនស្ត្រីកម្ពុជាបានកំពុងយកចិត្តទុកដាក់ក្នុងការស្វែងរកនូវឳកាសនិងដៃគូសហការដើម្បីបណ្តុះបណ្តាលសមត្ថភាពដល់សមាជិករបស់ខ្លួនលើវិសយ័បច្ចេកវិទ្យា“

ជាក់ស្តែងសមាគមបានសហការជាមួយក្រុមហ៊ុន Codigate Technology ដែលដឹកនាំដោយលោក សុខ សុភមង្គល ជានាយកប្រតិបត្តិ បង្កើតនូវវគ្គបណ្តុះបណ្តាលស្តីពី "ជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម"
សមាជិកចំនួន៣០នាក់បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ
គឺថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៤ ។

ឆ្លងតាមមតិយោបល់ពីសមាជិកក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលនេះបានអោយដឹងថាបច្ចេកវិទ្យាAIអាចចូលរួមជំរុញនូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្មនិងវិស័យអប់រំនិងការស្វែងរកព័ត៌មានទៀតផង។

កម្មវិធីបណ្តុះបណ្តាលបានប្រព្រឹត្តទៅនៅភោជនីយដ្ឋានបាយ័នសាខាកាល់ម៉ែត្រ ។
សកម្មភាពថ្ងៃទី1 នៃវគ្គបណ្តុះបណ្តាល ពី "ជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម" ដល់សមាជិកសមាជិកាជាង 30រូបមកពីអាជីវកម្មខុសៗគ្នានៃសមាគមសហគ្រិនស្ត្រីកម្ពុជាកាលពីថ្ងៃ 16-17មិថុនាកន្លងទៅនេះ។

លោក សុខ សុភមង្គល ជាអគ្គនាយកក្រុមហ៊ុន Codingate និងជាសហស្ថាបនិកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត GateMaster.ai បានបញ្ជាក់ពីចំនុចសំខាន់នៃមេរៀននិងការអនុវត្តផ្ទាល់ក្នុងថ្ងៃទី1នេះរួមមាន៖
1- ពន្យល់អោយសិក្ខាកាមទាំងអស់អោយយល់កាន់តែស៉ីជំរៅពីការប្រើប្រាស់ រឺ Integrate នៃបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។
2- ផ្តល់ការអនុវត្តភ្លាមៗនូវបច្ចេកវិទ្យា GateMaster.ai ក្នុងការចងក្រងពត៍មានសំខាន់ៗរបស់ក្រុមហ៊ុន Company Profile។
3- ការប្រើប្រាស់នៃ GateMaster.ai ក្នុងនាយកដ្ឋានផ្សេងៗគ្នាក្នុងក្រុមហ៊ុនដូចជា HR, Sale and Marketing, Finance …. ដើម្បីអោយសិក្ខាកាមបានយល់ពីសក្តានុពលនៃ AI ទៅលើបរិបទនៃការងារផ្សេងៗថាវាជួយបានដល់កំរឹតណា។