Codingate Technology
216 subscribers
599 photos
57 videos
3 files
191 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
Effective Leader poster.jpg
172.6 KB
💥វគ្គបណ្តុះបណ្តាល ស្តីពី "ភាពជាអ្នកដឹកនាំ ដែលមានប្រសិទ្ធភាព"
Effective Leadership

📒 បង្រៀនដោយ សាស្ត្រាចារ្យបញ្ចប់អនុបណ្ឌិតមកពីបរទេស ដែលមានបទពិសោធន៍ច្រើន និងបង្រៀននៅសាកលវិទ្យាល័យជាង ១០ ឆ្នាំ ឯកទេស Leadership, Management, Organizational Behavior (OB).

សាស្ត្រាចារ្យ សួម សាវៀត (មណី)
COO of Codingate & ELT Club Founder

💸 តម្លៃសិក្សា 85$ សម្រាប់ ១០ នាក់ ដំបូង! តម្លៃពេញ 170$
- មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន
- ផ្តល់ឯកសារមេរៀន
- ផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ ២ ពេល
- ផ្តល់ជូនការប្រឹក្សាយោបល់បន្ថែមក្រោយបញ្ចប់ការសិក្សា

🌿ចូលរៀនថ្ងៃទី: ០៥ ខែមេសា ឆ្នាំ២០២៥
- ម៉ោង ៨:៣០ព្រឹក ដល់ ៥:០០ ល្ងាច
-ទីតាំង: ភោជនីយដ្ឋានទន្លេបាសាក់II (ស្ពានអាកាសក្បាលថ្នល់ ច្បារអំពៅ ភ្នំពេញ)

✍️លីងសម្រាប់ចុះឈ្មោះសិក្សា👇👇👇
https://forms.gle/i53fJGqHk4jtR7Um6

🌟ប្រញាប់ឡើងឱកាសមានកំណត់!!!

📞ទំនាក់ទំនងព័ត៌មានបន្ថែម:
092/086 566 549 / 081 781 181 / 012 542 607 / 077 66 88 18
ពិធីបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសហគ្រិនឌីជីថល៖ ចាប់ផ្ដើមយុគសម័យឌីជីថលថ្មីនៅកម្ពុជា
ភ្នំពេញ - ២៤ មីនា ២០២៥ - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសហគ្រិនឌីជីថល (DEC) បានបើកសម្ពោធជាផ្លូវការ ជាមួយការចូលរួមពីមេដឹកនាំអាជីវកម្ម និងអ្នកច្នៃប្រឌិតពីទូទាំងតំបន់។

លោក សុខ សុភមង្គល ស្ថាបនិក DEC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្ដូរឌីជីថល។ លោកបានប្រសាសន៍ថា "បេសកកម្មយើងគឺបង្កើតមេដឹកនាំដែលអាចជំរុញការផ្លាស់ប្ដូរក្នុងពិភពឌីជីថល" ដោយផ្ដោតលើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងជំនាញឌីជីថល។

DEC បានប្រកាសកម្មវិធី "វិស្សមកាលបំលែងអាជីវកម្ម" ដើម្បីជំរុញការវិវត្តន៍ក្នុងពាណិជ្ជកម្មអេឡិចត្រូនិក បញ្ញាសិប្បនិម្មិត និងវិនិយោគបច្ចេកវិទ្យា។

ដោយប្ដេជ្ញាលើកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព DEC នឹងបណ្ដុះបណ្ដាលមេដឹកនាំអាជីវកម្មដែលអាចដោះស្រាយបញ្ហាស្មុគស្មាញ និងជំរុញដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់សេដ្ឋកិច្ចឌីជីថល។

ព្រឹត្តិការណ៍នេះគឺជាផ្នែកសំខាន់នៃដំណើរឌីជីថលរបស់កម្ពុជា ដោយបង្កើតមូលដ្ឋានរឹងមាំសម្រាប់អនាគតឌីជីថល។ អ្នកចូលរួមបានចាកចេញពីព្រឹត្តិការណ៍នេះជាមួយនឹងទស្សនវិស័យវិជ្ជមានក្នុងការកសាងអនាគតឌីជីថលនៃអាជីវកម្មនៅកម្ពុជា។
ក្រុមហ៊ុន Codingate Technology មានកិត្តិយសដែលបានចូលរួមចំណែកក្នុងកម្មវិធីបណ្តុះបណ្តាល AI សម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។ គំនិតផ្តួចផ្តើមនេះស្របទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានគោលបំណងពន្លឿនការអនុម័តឌីជីថល និងនវានុវត្តន៍ក្នុងវិស័យឧស្សាហកម្មទាំងអស់។
💡 ក្នុងវគ្គនេះ លោក សុខ សុភមង្គល នាយកប្រតិបត្តិរបស់យើង បានចែករំលែកចំណេះដឹងអំពីយុទ្ធសាស្ត្រទីផ្សារដែលជំរុញដោយ AI និងការបង្កើតមាតិកាឌីជីថល ដើម្បីជួយឱ្យសហគ្រាសធុនតូចនិងមធ្យមអាចប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ប្រសិទ្ធភាព និងការរីកចម្រើន។
📈 ពេលដែលប្រទេសកម្ពុជាកំពុងរីកចម្រើនក្នុងយុគសម័យឌីជីថល ការទទួលយកបច្ចេកវិទ្យា AI លែងជាជម្រើសទៀតហើយ ប៉ុន្តែវាជាភាពចាំបាច់។ ចូរយើងធ្វើការរួមគ្នាឆ្ពោះទៅរកបរិយាកាសអាជីវកម្មដែលឆ្លាតវៃជាង និងមានការប្រកួតប្រជែងខ្លាំងជាងមុន!

#Codingate #CambodianChamberofCommerce #AIforSMEs #DigitalTransformation #Innovation #CodingateTechnology #GateMasterai #GateCommerce #TechSolution #SMEs #AI #Training
Forwarded from CNC HOT NEWS 🇰🇭 (CNC Hot News)
Media is too big
VIEW IN TELEGRAM
វីដេអូ៖ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី “ជំនាញក្នុងការប្រើប្រាស់ AI សម្រាប់ការបង្កើតយុទ្ធសាស្ត្រទីផ្សារ និងមាតិកាឌីជីថលសម្រាប់ SMEs”
Media is too big
VIEW IN TELEGRAM
តោះបងប្អូនទាំងអស់គ្នាមកស្តាប់ពីការចែករំលែកចំណាប់អារម្មណ៍ និងចំណេះដឹងថ្មីៗ​​​ របស់បងប្អូនដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាល បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានប្រយោជន៍ ស្តីពី "ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់អភិវឌ្ឍអាជីវកម្ម" នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៣ ឧសភា ២០២៥ ដែលរៀបចំដោយក្រុមហ៊ុន Codingate Technology
សូមគោរពជូនពរសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា និង បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាទីគោរព និងជាទីស្រឡាញ់!

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីដ៏វិសេសវិសាលនេះ ខ្ញុំបាទ សុខ សុភមង្គល និង ក្រុមការងារ ក្រុមហ៊ុន Codingate Technology និង GateMaster.ai សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពរជ័យគ្រប់ប្រការ។

សូមឱ្យបុណ្យភ្ជុំបិណ្ឌនេះនាំមកនូវការផ្សះផ្សារក្នុងគ្រួសារ និងសង្គម ការអភ័យទោសចំពោះកំហុសឆ្គងគ្នាទៅវិញទៅមក ការចងចាំដឹងគុណដល់ដូនតា និងបុព្វការីជន និងថាមពលវិជ្ជមានថ្មីសម្រាប់ជីវិតប្រចាំថ្ងៃ។

សូមគោរពជូនពរសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា និង ពលរដ្ឋខ្មែរទាំងអស់គ្នា មានសុភមង្គក្នុងក្រុមគ្រួសារ!
🚨 តើលោកអ្នកចង់អភិវឌ្ឍន៍អាជីវកម្មជាមួយបច្ចេកវិទ្យាឌីជីថល ដែរឬទេ?

🎤 ជួបផ្ទាល់ជាមួយខ្ញុំបាទ Sopheakmonkol Sok ក្នុងវគ្គបណ្ដុះបណ្ដាលខ្លីស្ដីពី៖ «យុទ្ធសាស្រ្ដក្នុងការសរសេរផែនការលក់ និង ការធ្វើទីផ្សារអាជីវកម្មដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា» សម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលចង់ទទួលបានចំណេះដឹងក្នុងការបង្កើត និងរៀបចំផែនការលក់ ក៏ដូចជាយុទ្ធសាស្រ្ដទីផ្សារដែលទាក់ទាញ។

‼️‼️សូមបងប្អូនកុំរំលងវគ្គបណ្ដុះបណ្ដាលដ៏ចាំបាច់មួយនេះ! 💼🚀

💡 អ្វីដែលលោកបងប្អូននឹងទទួលបានដោយឥតគិតថ្លៃ៖
មូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការលក់ និងការធ្វើទីផ្សារឱ្យបានត្រឹមត្រូវ
ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បង្កើតសំណើលក់ (Sale Proposal) ឱ្យទាក់ទាញ និងមានប្រសិទ្ធភាព
ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់បង្កើតយុទ្ធសាស្រ្ដទីផ្សារ ឱ្យត្រូវតាមអតិថិជនគោលដៅ
សិក្សា និងអនុវត្តន៍ផ្ទាល់ជាមួយអ្នកជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា GateMaster.ai ដោយឥតគិតថ្លៃ

📅 ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
🕗 ម៉ោង ៨:០០ ព្រឹក – ០៥:០០ រសៀល
📍 មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ជាន់ទី១៥
✍️ ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/ANoXM2RYKMoDXCCdA

🚀 ចូលរួមឥឡូវនេះ! #កន្លែងមានកំណត់
📞 ព័ត៌មានបន្ថែម៖ 012 289 189

រៀបចំដោយ៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce និង មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)

សហការរៀបចំដោយ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund (SDF) និងក្រុមហ៊ុន CodingateTechnology

គាំទ្រដោយ៖ សហគ្រិនខ្មែរ Khmer Enterprise (KE)
1
ជួបគ្នានៅថ្ងៃស្អែកនេះហើយ ជាមួយនឹងការកិច្ចពិភ្ឭាគ្សា Pannel discussion ដោយផ្ទាល់ពីលោកអគ្គនាយក សុខ សុភមង្គល Sopheakmonkol Sok លើប្រធានបទ “How education can become a driving force for transformation in today’s evolving industries “តើការអប់រំអាចក្លាយជាកម្លាំងជំរុញសំខាន់សម្រាប់ការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍សព្វថ្ងៃនេះយ៉ាងដូចម្តេច”។

ចង់ដឹងថាលោកអគ្គមានអ្វីថ្មីដែលចែករំលែកជាមួយយើងទាំងអស់គ្នា?

ចូលរួមអោយបានច្រើនកុះករ និងចូលរួមទស្សនាស្តង់របស់ក្រុមហ៊ុន Codingate Technology ដើម្បីសាកសួរពត៍មាន ការសាកល្បងប្រើប្រាស់ច្ចេកវិទ្យាបញ្ញាសប្បនិម្មតិ្ត GateMaster.ai និងឱកាសចូលរួមការប្រកួតសមត្ថភាពជាច្រើនទៀត។