CNC Plus
1.14K subscribers
788 photos
110 videos
109 links
រឿងរ៉ាវសំខាន់ៗ ប្លែកៗ មាននៅ CNC Plus
Download Telegram
កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទប់ស្កាត់គ្រឿងសម្អាងគេចពន្ធឆ្លងដែនពីថៃ ចូលមកកម្ពុជា នៅចំណុចមាត់អូរព្រំដែន ស្ថិតនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាវេលាម៉ោង ២១:៥០ នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ កម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឃើញផលិតផលគ្រឿងសម្អាង ម៉ាក Elracle ចំនួន ៧កេសធំ ស្មើនឹង ៨៤កេសតូច ស្មើនឹង ១,០០៨ប្រអប់។
👉https://www.facebook.com/share/p/1CQADXeEjv/
❤1
Media is too big
VIEW IN TELEGRAM
វីដេអូ៖ សមត្ថកិច្ចស្រុកម៉ាឡៃ បង្ក្រាបគ្រឿងសំអាងខុសច្បាប់ជាង ១ពាន់ប្រអប់ ដែលលួចនាំចូលពីប្រទេសថៃតាមច្រករបៀង
Media is too big
VIEW IN TELEGRAM
វីដេអូ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំង អ ហ ចាប់ខ្លួនបញ្ជូនទៅតុលាការ ពីបទរត់ពន្ធនាំចូលថ្នាំពេទ្យ(ស៊ីរ៉ូក្អក)ជាង១១៥០ដប នាំចូលពីថៃមកកម្ពុជា
This media is not supported in your browser
VIEW IN TELEGRAM
អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ១១:៥០នាទីព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍។
👉https://www.facebook.com/share/r/1CK3RUheUo/
Media is too big
VIEW IN TELEGRAM
វីដេអូ៖ ព្រះសង្ឃដ៏ល្បីមួយអង្គនៅអយុធ្យា ព្រមទាំងស្រីកំណាន់ ត្រូវចាប់ផ្សឹកនិងឃាត់ខ្លួន ក្នុងរឿងអាស្រូវកេងលុយវត្តជិត ៣លានដុល្លារ
សមត្ថកិច្ចរកឃើញមេតំហ្វេតាមីន ១៩ដុំតូច ពីអ្នកដំណើរបរទេសម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្នុងការត្រួតពិនិត្យ ក្រុមការងារបានរកឃើញសារធាតុសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន១៩ដុំតូច មានទម្ងន់សុទ្ធសរុប ១៨៦ក្រាម។

ក្រោយបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។
This media is not supported in your browser
VIEW IN TELEGRAM
មានករណីអគ្គិភ័យឆាបឆេះរោងចក្រមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកគងពិសី ខេត្តកំពង់ស្ពឺ វេលាម៉ោង ១២:៥០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
👉https://www.facebook.com/share/v/1DhkUnvL3r/
Media is too big
VIEW IN TELEGRAM
វីដេអូ៖ ចាប់ខ្លួនជនបរទេស ៣នាក់ សង្ស័យលាក់គ្រឿងញៀនជាង ៧៩គីឡូក្រាម ក្នុងបំណងនាំចេញពីកម្ពុជា
Media is too big
VIEW IN TELEGRAM
វីដេអូ ៖ សូមបង្កើនការប្រុងប្រយ័ត្ន មានមនុស្ស ៣នាក់ បានឆ្លងមេរោគអេដស៍ថ្មី ជាមធ្យមក្នុងមួយថ្ងៃ ខណៈ UNAIDS អំពាវនាវឱ្យកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត
❤2
Media is too big
VIEW IN TELEGRAM
វីដេអូ៖ ក្រសួងធនធានទឹក អំពាវនាវឱ្យប្រុងប្រយ័ត្ន ខណៈកម្ពុជា នឹងរងឥទ្ធិពលព្យុះទី២៥ «ឌូជូអាន» ធ្វើឱ្យមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី១៧ ដល់២៤ ខែកញ្ញា
Media is too big
VIEW IN TELEGRAM
វីដេអូ៖ ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងវៀតណាម បង្កជាបំណាក់ស្រុតដី និងទឹកជំនន់ធ្ងន់ធ្ងរ ខណៈអាជ្ញាធរបង្ខំចិត្តបិទសាលារៀន
Media is too big
VIEW IN TELEGRAM
វីដេអូ៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានជួយទារកអាយុ១៣ថ្ងៃម្នាក់ រួចផុតពីគ្រោះថ្នាក់ ក្រោយពស់ហនុមានចឹកចំក្បាល ស្ថិតនៅក្នុងផ្ទះមួយកន្លែងក្នុងក្រុងប៉ោយប៉ែត
❤2
⛅​ ព្យុះទី២៥ ឈ្មោះ ឌូជូអាន (Dujuan) បានវិវត្តទៅជាព្យុះសង្ឃរា ហើយនៅតែបន្តមានឥទ្ធិពលលើរប្រទេសកម្ពុជា​ តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។​ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖

* នៅតំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៥°C - ៣៣°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។

* តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៤°C - ៣១°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៧០%។

* តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៥°C - ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។ រលកសមុទ្រចាប់ពី ០,៥០ម៉ែត្រ-១,៧៥ម៉ែត្រ។
👉ផលិតដោយ៖ CNC
🌐Youtube 📱Tiktok
🌐Website 🌐Facebook
🌐CoolApp 🌐X
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធការផ្តល់ទីតាំងជួយឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត
https://www.facebook.com/100064630364214/posts/pfbid038HVuMZkq6bWiz9P9rzLndMXtyToPiAsC5LqMG7QYaVaSvFXxFNk7m7ZabPu8BB63l/?mibextid=wwXIfr
Media is too big
VIEW IN TELEGRAM
វីដេអូ៖ មនុស្សជាង ១,៦ លាននាក់ត្រូវជម្លៀសខ្លួន ក្រោយព្យុះឌូជូអាន វាយប្រហារប្រទេសជប៉ុន
⛅​ ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ(Surigae) មានឥទ្ធិពលខ្លាំងលើប្រទេសកម្ពុជា តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦៖

* នៅតំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៥°C - ៣៣°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៧០%។

* តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៤°C - ៣១°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៧០%។

* តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៥°C - ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។ រលកសមុទ្រចាប់ពី ០,៥០ម៉ែត្រ-១,៧៥ម៉ែត្រ។
👉ផលិតដោយ៖ CNC
🌐Youtube    📱Tiktok
🌐Website     🌐Facebook
🌐CoolApp    🌐X