អាជ្ញាធរមីន - Cambodian Mine Action Authority
335 subscribers
2.87K photos
29 videos
6 files
460 links
Download Telegram
តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ និង​ជា​អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ ផ្ញើ​លិខិតជូ​នលោកជំទាវ Eunice M. Tembo Luambia​ ឯកអគ្គរដ្ឋទូតហ្សំប៊ីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ​ ប្រធានកិច្ចប្រជុំលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា​ ដេីម្បី​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​លីបង់​ ក្នុង​អនុសញ្ញា​ហាម​ប្រាមការ​ប្រេីប្រាស់​មីន​ប្រឆាំង​មនុស្ស​ (អនុសញ្ញា​អូតាវ៉ា)​ កាល​ពី​ថ្ងៃទី​០១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​។
👍2
Cambodia backs Lebanon in landmine clearing

May 29, 2026

#National

Senior Minister Ly Thuch renewed Cambodia’s commitment to global mine action, offering to share the country’s demining experience with Lebanon following Beirut’s entry into the Anti-Personnel Mine Ban Convention.

READ HERE: https://www.khmertimeskh.com/501907722/cambodia-backs-lebanon-in-landmine-clearing/
2
ថ្នាក់​ដឹកនាំ​ មន្រ្ដី​ បុគ្គលិក​អាជ្ញាធរ​មីន​ សូម​គាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។
2👏1
សារ​លិខិត​របស់​ លោកជំទាវ Eunice M. Tembo Luambia​ ឯកអគ្គរដ្ឋទូតហ្សំប៊ីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ​ ប្រធានកិច្ចប្រជុំលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា​ ផ្ញើ​ជូន​ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ ដែល​បាន​គាំទ្រ​​ប្រទេស​លីបង់​ ​ជា​សមាជិកនៃ​អនុសញ្ញា​ហាម​ប្រាមការ​ប្រេីប្រាស់​មីន​ប្រឆាំង​មនុស្ស​ (អនុសញ្ញា​អូតាវ៉ា)​​។
2👏1
ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ ផែនការសកម្មភាព៣ឆ្នាំ នៃគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវរៀបចំឱ្យមានលក្ខណៈជាយុទ្ធសាស្រ្ត និងឆ្លើយតបនឹងបេសកកម្មមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
 
ខេត្តកំពត ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ — ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំ នៃគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ និងសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥។ កិច្ចប្រជុំនេះទទួលបានការគាំទ្រពីអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (Norwegian People’s Aid - NPA)។

https://www.facebook.com/share/1Eg3TN5YsG/?mibextid=wwXIfr
3👍1👏1